(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីយេនឌ័រ ដល់កងកម្លាំងនគរបាល នៃស្នងការរដ្ឋានគរបាលខេត្តកំពង់ចាម។

ពិធីនេះ ក៏មានការចូលរួមពីលោក លោកស្រីគណៈស្នងការ លោក លោកស្រី នាយការិយាល័យជំនាញ លោកអធិការនគរបាល ស្រុក-ក្រុងទាំង១០ និងសិក្ខាកាមចំនួន៨៤នាក់ ស្រី៤២នាក់។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ សម្រាប់សិក្ខាកាមទាំងអស់ ហើយបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលនេះ សង្ឃឹមថាសិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងទាំងនេះទៅបង្ហាត់បង្រៀនបន្តដល់មិត្តភ័ក្រក្នុងអង្គភាព និងផ្សព្វផ្សាយដល់សហគមផងដែរ៕