(ព្រះសីហនុ)៖ ដើម្បីបំពេញនូវរាល់សេចក្តីត្រូវការរបស់អតិថិជនសម័យថ្មី ដែលនិយមប្រើប្រាស់នូវសម្ភារទំនើបៗទាន់សម័យដែលមានគុណភាពខ្ពស់ ផ្សារទំនើប «ព្រីនស៍ហ័នយូ» ដែលជាមជ្ឈមណ្ឌលសំរាប់ទិញទំនិញ និងជាផ្សារទំនើបដំបូងគេដែលមានសេវាកម្មច្រកចេញចូលតែមួយនៅក្រុងព្រះសីហនុ ដែលពោរពេញដោយ សម្ភារទំនើបៗទាន់សម័យ ដែលជួយកែរប្រែមុខមាត់ថ្មីនៃក្រុងព្រះសីហនុ ជាមួយនឹងកាផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរឡើង មួយកម្រិតទៀតផងដែរ។

ផ្សារទំនើប «ព្រីនស៍ហ័នយូ»បាននាំចូលទំនិញមកពីក្នុង និងក្រៅប្រទេស នឹងចាប់ផ្តើមបើកដំណើរការលក់ក្នុងពេលឆាប់ៗនេះ ជាមួយនឹងម៉ូតសំលៀកបំពាក់ និងកាបូប ម៉ាកល្បីៗជាច្រើនប្រភេទ ដែលមានដូចជា BYSI, Levi’s, Pedro, TEN11, Charles&Keith, ALDO។ល។ 

លើសពីនេះទៀតនោះជាមួយនឹងសម្ភារកីឡាក៏មាននាំចូលម៉ាកល្បីៗ ពីក្រៅប្រទេស ដូចជា NIKE, adidas, Reebok និងម៉ាកល្បីរាប់រយប្រភេទទៀតផងដែរ។ ផ្សារទំនើប «ព្រីនស៍ហ័នយូ» នេះដែរ ក៏សំបូរទៅដោយកន្លែងកម្សាន្តផ្សេងៗទៀតជាច្រើនដូចជា WINK KTVដែលមានលក់ដុំ KTV លើទីមួយ នៅក្រុងព្រះសីហនុ, Legend Cinema ជាមួយនឹងទំហំអេក្រង់យក្ស និង Prince Supermarket ក្នុងនោះមានលក់សម្ភារថ្មីៗ ជាមួយនឹងការដឹកជញ្ជូន ជូនដល់អតិថិជនដល់ផ្ទះដោយឥតគិតថ្លៃផងដែរ។

ជាមួយនឹងការបង្ហាញពីផលិតផលម៉ាកល្បីៗទាំងអស់នេះ ដើម្បីឱ្យបានកាន់ជ្រាបច្បាស់ដល់អតិថិជន ផ្សារទំនើប «ព្រីនស៍ហ័នយូ» ក្រៅពីការផ្សព្វផ្សាយតាមរយៈ ប្រព័ន្ធបណ្តាញសង្គម ក៏មានការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈ Pass App និងឡាន Tuk Tuk ជាច្រើនផងដែរ ជាមួយគ្នានោះក៏មានផ្ទាំងអេក្រង់ធំ របស់ផ្សារទំនើប ព្រីនស៌ហ័នយូ ជាច្រើនផងដែរ ដែលបានបង្ហាញនៅក្នុងក្រុងសីហនុ។ សម្រាប់ព័ត៌មានលម្អិត៖ https://www.facebook.com/pg/princehuanyumall/posts/?ref=page_internal