(ភ្នំពេញ)៖ ដំណើរការប្រឡងជ្រើសរើសនាយទាហាន ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ សម្រាប់វិញ្ញាសារសរសេរ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នឹងអញ្ជើញបើកវិញ្ញាសារនៅវិទ្យាល័យបាក់ទូក។

យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រឡង សម្រាប់វិញ្ញាសារកាយសម្បទា នឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅស្ដាតចាស់ ក្បែររង្វង់មូលស្ពានជ្រោយចង្វារ។

គួរជម្រាបថា មានបេក្ខជន បេក្ខនារី បានដាក់ពាក្យប្រឡងទូទាំងប្រទេសសរុប ចំនួន៨,០៦៣នាក់ (ប្រស៤,៦៧០នាក់/ ស្រី៣,៣៣នាក់) ស្មើនឹង ៣២៧បន្ទប់ បើប្រៀបធៀបនឹងឆ្នាំ២០១៩កន្លងមក បេក្ខជនបានដាក់ពាក្យប្រឡងសរុបចំនួន ៨,៣៥២នាក់ គឺថយចំនួន ២៨នាក់ ស្មើនឹង ៣,៤៦%។

គណៈកម្មការប្រឡង និងគណៈមេប្រយោគ (អគារនុរក្ស មេពួក និងអនុរក្ស នៅតាមមណ្ឌល ប្រឡងទូទាំងប្រទេសមានចំនួន សរុប៩៦៦នាក់ និងបានបែងចែកតាមមណ្ឌលប្រឡងចំនួន៧ រួមមាន៖
* ទី១៖ មណ្ឌលភ្នំពេញ ចំនួន៣៤៦នាក់
* ទី២៖ មណ្ឌលភូមិភាគទី១ ខេត្តស្ទឹងត្រែង ចំនួន៥៥នាក់
* ទី៣៖ មណ្ឌលភូមិភាគទី២ ខេត្តកំពង់ចាម ចំនួន៨៤នាក់
* ទី៤៖ មណ្ឌលភូមិភាគទី៣ ខេត្តតាកែវ ចំនួន ៨១នាក់
* ទី៥៖ មណ្ឌលភូមិភាគទី៤ ខេត្តសៀមរាប ចំនួន ១៦៥នាក់
*ទី៦៖ មណ្ឌសភូមិភាគទី៥ ខេត្តបាត់ដំបង ចំនួន ១២៧នាក់ និងគណៈកម្មការប្រឡងចំនួន ១០៨នាក់៕