(ភ្នំពេញ)៖ តោះចាប់ផ្តើមរីករាយនឹងការបង្កើតថ្មី និងបំពេញការងារសំខាន់ៗរបស់អ្នកជាមួយ Samsung Galaxy Tab S6! អាចនិយាយបានថា ចាប់ពីពេលនេះលោកអ្នកមិនចាំបាច់ស្ពាយកុំព្យូទ័រយួរដៃ (Laptop) ដែលមានទំហំធំធ្ងន់ និងមានខ្សែឆ្នាំងសាករញ៉េរញ៉ៃទៅបណ្ណាល័យ ហាងកាហ្វេ, ម៉ាត, កន្លែងអង្គុយសម្រាកក្នុងផ្សារទំនើប…ឬក៏ចូលរួមក្នុងការប្រជុំនានាទៀតនោះទេ ហើយទោះបីជាអ្នកពូកែកត់ចំណាំ និងកត់ត្រាច្រើនយ៉ាងណាក៏មិនចេះអស់សន្លឹកដែរ។

ជាមួយនឹងកំពូលថេប៊្លែត Samsung Galaxy Tab S6 លោកអ្នកអាចរីករាយយ៉ាងមានទំនុកចិត្តបំផុតជាមួយនឹងការបង្ហាញទេពកោសល្យ, ភាពច្នៃប្រឌិត និងសក្តានុពលដ៏អស្ចារ្យរបស់អ្នក! Samsung Galaxy Tab S6 ពិតជាអាចជួយឱ្យអ្នកបំពេញការងារបានកាន់តែច្រើនជាងមុន, កាន់តែរហ័សជាងមុន, និងកាន់តែមានគុណភាពល្អជាងមុន! លោកអ្នកគ្រាន់តែទាញយកកម្មវិធី Samsung Dex នោះលោកអ្នកនឹងមានអារម្មណ៍ថាវាឡូយ អស្ចារ្យ និងអាចធ្វើការដូចក្នុងកុំព្យួទ័រអ៊ីចឹងដែរ។

អ្វីដែលពិសេស និងមានភាពលេចធ្លោបំផុតនៃថេប៊្លែត ដែលកំពុងតែទទួលបានការគាំទ្រច្រើនបំផុតក្នុងពិភពលោក នៅពេលនេះគឺ Samsung Galaxy Tab S6 មានរូបរាងស្តើង ស្រាល ទាក់ទាញស្រស់ស្អាត និងគុណភាពសំឡេងលាន់រងំច្បាស់ល្អបំផុត! ជាពិសេសបច្ចេកវិទ្យានៃកញ្ចក់អេក្រង់ប្រភេទ Super AMOLED ធ្វើឱ្យកម្រិតនៃពន្លឺច្បាស់ត្រជាក់ភ្នែក ពណ៌ដិតជ្រៅល្អ ទោះបីជាស្ថិតក្រោមពន្លឺថ្ងៃយ៉ាងណាក៏នៅឃើញច្បាស់ល្អឥតខ្ចោះជានិច្ច។ ពិតជាឡូយអស់ស្ទះ!

ក្រៅពីនេះ Samsung Galaxy Tab S6 ក៏មានបំពាក់មកជាមួយកាមេរ៉ា មិនចាញ់កំពូលស្មាតហ្វូនប៉ុន្មាននោះទេ ដោយក្នុងនោះវាមានកាមេរ៉ាមុខ 1 គ្រាប់ទំហំ 8 MP ខណៈដែលកាមេរ៉ាក្រោយមាន 2 គ្រាប់ទំហំ 13 MP និង Ultra-wide 5 MP! រីឯទំហំផ្ទុក និងថាមពលថ្មវិញ គឺពិតជាធំអាចឱ្យលោកអ្នកពេញចិត្តពេញថ្លើមតែម្តង៕

ធានាលោកអ្នកនឹងមិនអាចដកចិត្តរួចឡើយ ពេលដែលបានប៉ះ និងប្រើផ្ទាល់នោះ!

សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកសាកសួរដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុងទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 !!