(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ ក្រុមហ៊ុនម៉ាស្ទ័រស៊ុគីស៊ុប បានបរិច្ចាគថវិកា ៨៨,០០០,០០០រៀល (ប៉ែតសិបប្រាំបីលានរៀល) ដើម្បីផ្ដល់ជាជំនួយសប្បុរសធម៌ ប្រគល់ជូន ថ្នាក់ដឹកនាំ មន្ទីរពេទ្យ គន្ធបុប្ផា។

លោក លី សេងឃុង អគ្គនាយកក្រុមហ៊ុន ម៉ាស្ទ័រស៊ុគីស៊ុប និងថ្នាក់ដឹកនាំទាំងអស់ បានចូលរួមក្នុងការប្រគល់ថវិកា ជូនមន្ទីរពេទ្យគន្ធបុប្ផា នូវទឹកប្រាក់ ៨៨,០០០,០០០លានរៀល ក្នុងចក្ខុវិស័យចូលរួមគាំទ្រវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា។
លើសពីនេះទៅទៀតកម្មវិធីនេះ ក៏មានវត្តមានបុគ្គលិកក្រុមហ៊ុនម៉ាស្ទ័រស៊ុគីស៊ុបរាប់រយនាក់ ចូលរួមក្នុងការផ្ដល់ឈាមស្ម័គ្រចិត្តជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ លោក លី សេងឃុង និង លោកស្រី លិម ធារី និងថ្នាក់ដឹកនាំទាំងអស់ ក៏បានចូលរួមផ្ដល់នូវថវិកាសប្បុរសជូនមន្ទីរពេទ្យកាល់ម៉ែត ចំនួន២០,០០០ដុល្លារ ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ និងទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ក្រោមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន៕