(បាត់ដំបង)៖ អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បានសិក្ខាសាលាផ្សព្វផ្សាយស្តីពីវប្បធម៌បង់ពន្ធ បច្ចុប្បន្នភាពបទប្បញ្ញត្តិថ្មីៗ ស្តីពីពន្ធដារនិងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អគ្គនាយកដ្ឋានពន្ធដារនៅខេត្តបាត់ដំបង។

សិក្ខាសាលានេះបានធ្វើឡើងក្រោមវត្តមានលោក ព្រាប បូណា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ហេង ជំនិត ប្រធានសាខាពន្ធដារខេត្តបាត់ដំបង ព្រមទាំងមានវត្តមានលោក ស៊ុន វុទ្ធី នាយកសាលាជាតិពន្ធដារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីពន្ធដារមកពីខេត្តចំនួន៥ គឺបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ព្រមទាំងម្ចាស់ក្រុមហ៊ុន សហគ្រិន អាជីវករ ចូលរួមប្រមាណ៣៥០នាក់ នៅសណ្ឋាគារខេមរាបាត់ដំបង១ ក្រុងបាត់ដំបង។

លោក ព្រាប បូណា បានថ្លែងថា ការផ្សព្វផ្សាយនេះ តែងតែបានធ្វើជារៀងរាល់ឆ្នាំ ដោយបានបញ្ជាក់ពីសារប្រយោជន៍នៃការបង់ពន្ធរបស់អ្នកជាប់ពន្ធ ដែលការតព្វកិច្ចរបស់ប្រជាពលរដ្ឋ អាជីវករគ្រប់រូបដោយមិនអាចខានបានឡើយ។

លោកបានបញ្ជាក់ថា «ប្រាក់ចំណូលថវិកសពីការបង់ពន្ធរបស់ប្រជាពលរដ្ឋយើងបច្ចុប្បន្ន គឺជាចំណូលថវិការដ្ឋ ហើយថវិកាទាំងនេះរដ្ឋយកបែងចែកដើម្បីយកមកកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិយើង»

លោក ស៊ុន វុទ្ធី បានឡើងធ្វើបទបង្ហាញតាមរយ:ការបញ្ចាំងស្លាយជូនអង្គសិក្ខាសាលា និងពន្យល់លម្អិតពីសារប្រយោជន៍ ពីនីតិវិធីបង់ពន្ធតាមបែបទំនើបកម្ម ងាយស្រួលជាងមុន ដល់អ្នកបង់ពន្ធជួយកាត់បន្ថយពេលវេលាផងដែរ។

លោកបានបន្តថា ការរៀបចំនេះគឺស្ថិតក្នុងបរិបទនៃការកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ជាពិសេសអនុលោមតាមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) និងយុទ្ធសាស្ត្រកៀរគរចំណូល២០១៩-២០២៣។ ទន្ទឹមនឹងនេះ ការផ្សព្វផ្សាយវិធានការសំខាន់ៗរបស់រូបភាព៣យគ្គនាយកដ្ឋានពន្ធ ដារអគ្គនាយកដ្ឋានពន្ធដារ ដែលជាប្រធានបទនៃសិក្ខាសាលានេះ លេខាធិការដ្ឋានការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺដើម្បីផ្សព្វផ្សាយវប្បធម៌បង់ពន្ធជូនអ្នកជាប់ពន្ធសំដៅជំរុញឱ្យរបស់អគ្គនាយកដ្ឋានពន្ធដារ និងមានសមាសភាពចូលរួម អ្នកជាប់ពន្ធយល់ជ្រាបកាន់តែច្បាស់អំពីការបំពេញកាតព្វកិច្ចរបស់ខ្លួន។

លោក ស៊ុន វុទ្ធី បានពន្យល់ទៀតថា ចំណូលថវិកាបានពីការបង់ពន្ធរបស់អស់លោកស្រីដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាសអាជីវកម្មទាំងអស់ ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋដោយស្មារតីស្នេហាជាតិមាតុភូមិ និងគោរពទៅតាមច្បាប់និងបទប្បញ្ញត្តិដែលរដ្ឋបានកំណត់។

បន្ទាប់មកគ្រូឧទ្ទេសជំនាញផ្សេងៗទៀត ក៏បានឡើងធ្វើបទបង្ហាញទៅតាមជំនាញរៀងខ្លួនជូនអង្គសិក្ខាសាលា ពិសេសជូនសហគ្រាស អាជីវករទាំងអស់បានយល់ បានទទួលចំណេះដឹងសម្រាប់យកទៅអនុវត្តក្នុងការបង់ពន្ធជូនរដ្ឋផងដែរ៕