(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសវីរកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន សូមបន្តប្រុងប្រយ័ត្នបង្ការ និងថែរក្សាសុខភាព ពីធាតុអាកាសដែលអាចចុះត្រជាក់ ចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែធ្នូ ឆ្នាំ២០១៩។

បើតាមក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែធ្នូ ធាតុអាកាសនៅកម្ពុជាមានដូចជា៖

១៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ៃលិន សីតុណ្ហភាពអប្បបរមាមានពី១៧-១៩អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៤-២៦អង្សាសេ។

២៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះ និងកោះកុង សីតុណ្ហភាពអប្បបរមាមានពី១៩-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៥-២៧អង្សាសេ។

៣៖ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាមានពី២០-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៧-២៩អង្សាសេ។

៤៖ ខេត្តតាកែវ កែប កំពត និងព្រះសីហនុ សីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៨-៣០អង្សាសេ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖