(ព្រៃវែង)៖ ពិតជាគួរឲ្យអនិច្ចាណាស់ សម្រាប់គ្រួសារមួយ ដែលរស់នៅភូមិព្រែកកាំភ្លើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដោយសារតែមួយពព្រិចភ្នែកសោះ បាត់បង់កូនប្រុសជាទីស្រឡាញ់២នាក់ ដោយសារតែលង់ទឹក។

សមត្ថកិច្ចនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា ហេតុការលង់ទឹកស្លាប់ក្មេងប្រុស២នាក់នេះ កើតឡើងនៅម៉ោង៦៖១០នាទីល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅរណ្តៅដីមានទឹកមួយកន្លែង ក្មេងប្រុសរងគ្រោះទាំង២នាក់ នោះមានឈ្មោះ រម្យ ភរៈ អាយុ៨ឆ្នាំ និងឈ្មោះ រម្យ ម៉េងឆ័ង អាយុ៥ឆ្នាំ សពទាំងពីរនាក់បងប្អូនរស់នៅភូមិ ព្រែកកាំភ្លើង ឃុំកំពង់ពពិល ស្រុកពារាំង។

ចំពោះមូលហេតុនៃការស្លាប់នេះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ក្មេងប្រុសទាំងពីរនាក់ ទៅចាប់ត្រីបានហើយក៏ទៅលាងខ្លួនបណ្តាលឲ្យរអិលជើងធ្លាក់ចូលរណ្តៅ បណ្តាលឲ្យស្លាប់តែម្តង៕