(ភ្នំពេញ)៖ លោក ដេវិដ ឈីវ (David Chiv) គឺជាពលរដ្ឋខ្មែររស់នៅសហរដ្ឋមេរិកមួយរូប ដែលបានចាកចេញពីប្រទេសកម្ពុជានៅក្នុងអំឡុង១៩៨៩។ ដោយសារតែឈឺចាប់នឹងពាក្យសម្ដីរបស់ជនបរទេសមួយចំនួនដែលនិយាយថា ប្រទេសកម្ពុជាមិនមានហាងស្តង់ដា មិនមានអាហារដែលមានសុវត្ថិភាព ទើបលោកបានសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាដើម្បីបើកភោជនីយដ្ឋានដែលមានស្តង់ដាទំនើបមិនចាញ់ប្រទេសជិតខាងឬ នៅអឺរ៉ុបឡើយ។ ក្រោយពីលោកមានបទពិសោធន៍ក្នុងការបើកហាងអាហារនៅអាមេរិក អស់រយៈពេលកន្លងមក។

ភាពឈឺចាប់ និងក្ដីស្រលាញ់ចំពោះមាតុភូមិខ្មែររបស់លោក ដេវិដ បានបង្កើតចេញជាភោជនីយដ្ឋានមួយដែលមានឈ្មោះថា TUNGLOK SIGNATURES។ TUNGLOK SIGNATURES គឺជាភោជនីយដ្ឋានស្ដង់ដាសិង្ហបុរីដំបូងគេនៅកម្ពុជា ដែលបានរៀបចំរចនាបថបែបខ្មែរនាសម័យសង្គមរាស្រ្តនិយម ជាមួយនិងអាហារស្ដង់ដាបែបសិង្ហបុរី។ TUNGLOK SIGNATURES ផ្ដល់ជូននូវបរិយាកាសអាហារពេលល្ងាចដ៏សែនរ៉ូមែនទិកដែលអាចនាំអារម្មណ៍លោកអ្នកស្រស់ថ្លា ស៊ីវីល័យ សាកសមបំផុតសម្រាប់ការទទួលទានអាហារលក្ខណៈគ្រួសារ ពិភាក្សាមុខជំនួញ ឬកម្មវិធីខួបកំណើតជាដើម។ ជាមួយមុខម្ហូប បែបបុរាណចិន និងសម័យ ដែលល្អបំផុតសម្រាប់សុខភាព។

មិនតែប៉ុណ្ណោះ TUNGLOK SIGNATURES ក៏ផ្ដល់ជូននូវរសជាតិថ្មីភាពរ៉ូមេទិកបែបថ្មីនៅក្នុងពេលរាត្រី ជាមួយនិងប្រភេទស្រា ស្រាក្រឡុកយ៉ាងសម្បូរបែបថែមទៀតផង។ TUNGLOK SINGNATURES មានទីតាំងនៅបណ្ដោយផ្លូវលេខ៥៥ កែងផ្លូវលេខ២២២ ជាប់ខាងក្រោយខារ៉ាអូខេ X2 ស្ថិតក្នុងខណ្ឌដូនពេញ មានបើកបបម្រើអតិថិជនចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង១២យប់ និង៧ថ្ងៃក្នុងមួយសប្ដាហ៍។

ក្រៅពី TUNGLOK SIGNATURES លោក ដេវិដ ក៏មានភោជនីយដ្ឋានមួយទៀតដែលមានឈ្មោះថា DIGBY’S PHNOM PENH ដែលជាភោជនីយ៍ដ្ឋានស្ដង់ដាអឺរ៉ុប ទាំងរស់ជាតិ និងអាណាម័យ។ ជាពិសេសរាល់ប្រភេទសាច់ក្រកនៅក្នុងភោជនីយដ្ឋានរបស់លោកគឺលោកផលិតដោយផ្ទាល់ដៃតែម្ដង។

TUNGLOK SIGNATURES ចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩នេះតទៅ។

ជាងនេះទៅទៀតអតិថិជនដែលមកពិសារអាហារនៅ DIGBY’S PHNOM PENH នឹងទទួលបានអាហារដែលមានរសជាតិបែបបស្ចិមលោកពិតៗជាច្រើនមុខ ជាមួយ Stack ឱជារសឈ្ងុយឆ្ងាញ់ និងប្រភេទស្រា ស្រាបៀ ជាច្រើនមុខ ហើយឆ្ងាញ់ពិសារ។ បន្ថែមពីលើនេះ DIGBY’S PHNOM PENH ក៏មានបម្រើជូនប្រភេទភេសជ្ជៈជាច្រើនមុខ ព្រមជាមួយបរិយាកាសរ៉ូមេទិក តាមបែបអឺរ៉ុប។ DIGBY’S PHNOM PENH មានទីតាំងនៅបណ្ដោយផ្លូវព្រះបាទត្រសក់ផ្អែម កែងផ្លូវលេខ៣០៦ ចាប់បើកពីម៉ោង៧ព្រឹកដល់ម៉ោង១០យប់ និង៧ថ្ងៃក្នុងមួយសប្ដាហ៍។ DIGBY’S PHNOM PENH អាចនាំអារម្មណ៍លោកអ្នកទៅកាន់ទ្វីបអឺរ៉ុប យ៉ាងឆាប់រហ័ស។

ការដាក់ទុនវិនិយោគយ៉ាងច្រើនរបស់លោក ដេវិដ នៅក្នុងវិស័យភោជនីយដ្ឋាននេះ ក៏ដើម្បីបង្ហាញដល់កូនខ្មែរនៅបរទេសដឹងថានៅកម្ពុជាមានសន្តិភាព និងមានឱកាសវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលកូនខ្មែរនៅក្រៅប្រទេសគួរត្រឡប់មកវិនិយោគនៅកម្ពុជា។

ភោជនីយ៍ដ្ឋាន TUNGLOK SIGNATURES និង DIGBY’S PHNOM PENH ផ្ដល់ជូនសេវាកម្មដល់អតិថិជនយ៉ាងកក់ក្ដៅ និងផាសុកភាព៕