(ភ្នំពេញ)៖ បើលោកអ្នកបានដើរកាត់ ឬទស្សនាទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) លើកដំបូងអ្នកនឹងប្រាកដជាគ្រវីក្បាល បើកភ្នែកធំៗឈប់ ឬអង្គុយនៅមុខនោះដោយឱនកៀកសឹងតែដល់អេក្រង់ទូរទស្សន៍ជាក់ជាពុំខានឡើយ។

ប្រាកដជាភ្ញាក់ផ្អើល ជាមួយនឹងកម្រិតរូបភាពដ៏មហាសែនម៉ដ្ឋភ្លឺច្បាស់បំផុតដូចរូបពិតហក់ចេញមកពីក្នុងអេក្រង់ទូរទស្សន៍ដោយមិនដឹងថា ត្រូវបរិយាយដោយរបៀបណានោះទេ។

លោអ្នកសាកគិតលេងៗមើលថា កាលពីកម្រិតរូបភាព Full HD វាគឺច្បាស់ណាស់ទៅហើយប៉ុន្តែដោយសារល្បឿនអនាគតនៅរត់មិនទាន់បច្ចេកវិទ្យាយើងអាចទស្សនារូបភាពដល់កម្រិត 4K ច្បាស់លើស Full HD ដល់ទៅ 4 ដង។

ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានអភិវឌ្ឍនូវកំណែប្រែ និងការច្នៃប្រឌិតបច្ចេកវិទ្យាដ៏អស្ចារ្យរបស់ខ្លួនក្នុងការផ្តល់ជូននូវកម្រិតរូបភាពចេញពីទូរទស្សន៍ QLED 8K ស៊េរី (Q900R) រហូតដល់កម្រិត 8K! មានន័យថាភាពច្បាស់គឺលើស 4K ចំនួន 4ដង និងFull HD 16ដង ជាមួយនឹងកម្រិតភិចស៊ែល 33លាន (33 million pixel)! អូហ៊ូ…! ពិតជាមិនគួរឱ្យជឿពិតមែន!

និយាយរួមទៅមិនថាលោកអ្នកជឿ ឬមិនជឿនោះទេ ឬក៏អ្នកមិនទាន់បានភ្លក់នូវរសជាតិនៃកម្រិតរូបភាព 8K នេះយ៉ាងណានោះទេក៏ Samsung QLED 8K ស៊េរី (Q900R) នៅរង់ចាំ និងផ្តល់ជូនលោកអ្នកនូវ “វឌ្ឍនភាពដ៏មហស្ចារ្យនៃពិភពល្អឥតខ្ចោះ” នេះជានិច្ច។

ដើម្បីដឹងឱ្យកាន់តែច្បាស់ថាកំពូលទូរទស្សន៍ដ៏ល្អផ្តាច់គេក្នុងលោក Samsung QLED 8K ស៊េរី (Q900R) អស្ចារ្យកម្រិតណានោះ សូមមើលលក្ខណៈពិសេសៗនៅខាងក្រោមនេះទាំងអស់គ្នា!

* Real 8K Resolution៖ ជាបច្ចេកវិទ្យាដែលផ្តល់រូបភាពធំច្បាស់ល្អឥតខ្ចោះក្នុងកម្រិត 8K ទោះបីជាលោកអ្នកយកភ្នែកដក់ឱ្យជិត ឬជាប់អេក្រង់ទូរទស្សន៍យ៉ាងណាក៏រូបភាពនៅតែមិនបែក ឬព្រាលឡើយ!

* 8K AI Upscaling៖ ជាបច្ចេកវិទ្យា(AI)ដ៏ឆ្លាតវៃបំផុតដំបូងគេក្នុងការបំលែង ដុសខាត់ កម្រិតរូបភាពពី 1080 ឬ 4K ឱ្យមានភាពកាន់តែច្បាស់ម៉ដ្ឋត្រជាក់ភ្នែករហូតដល់កម្រិត 8K ដូច Footage 8K ដើម យ៉ាងដូច្នេះដែរ!

* Quantum Processor 8K៖ ជាប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន សាមសុង គ្មានពីរក្នុងពិភពលោកក្នុងការជួយផ្គត់ផ្គង់កម្រិតពណ៌ និងកម្រិតរូបភាពឱ្យកាន់តែច្បាស់បានយ៉ាងត្រឹមត្រូវឥតខ្ចោះបំផុតក្នុងកម្រិត 8K ពិតៗ!

* Quantum HDR 4000៖ មុខងារ និងបច្ចេកវិទ្យានេះគឺអាចធ្វើឱ្យកម្រិត HDR (High Dynamic Range) លោតរហូតដល់ 4000 ដែលអាចធ្វើឱ្យរូបភាពដែលបញ្ចេញមកកាន់តែច្បាស់ កាន់តែលម្អិត (Super Details) ទោះជានូវក្នុងស្ថានភាពពន្លឺបែបណាក៏ដោយក៏សាច់រូបភាព និងវីដេអូនៅតែច្បាស់ដិតល្អឥតខ្ចោះដដែល!

* Q Style៖ នេះគឺជាបច្ចេកវិទ្យា No Gap Wall-Mount ដែលអាចភ្ជាប់ជាមួយនឹងជញ្ជាំងស្ទើតែគ្មាចន្លោះជួយឱ្យជញ្ជាំងមានភាពស្អាតប្លែកដូចទៅនឹងផ្ទាំងគំនូរដ៏វិចិត្រ និងមិនធ្វើឱ្យចង្អៀត ឬត្រូវចំណាយថវិកាបន្ថែមទៀតដើម្បីទិញតុតាំងឡើយ!

* One Connect & invisible៖ នេះជារបកគំហើញថ្មីដែលធ្វើឱ្យមានភាពងាយស្រួល មានរបៀបរៀបរាយដោយមិនបង្ហាញខ្សែរញ៉េរញ៉ៃឡើយ! ទាំងរន្ធ USB, HDMI…, ឬ អ្វីផ្សេងៗទៀតក្នុងការបញ្ជូនរូបភាពតាមរយៈប្រអប់នេះតែមួយគត់!

* Ambient Mode (Magic Screen)៖ ក្រៅពីការកម្សាន្តវាក៏ជាឧបករណ៍សម្រាប់តាំងលម្អគេហដ្ឋានឱ្យកាន់តែទាក់ទាញស្រស់ស្អាតផងដែរ ហើយអ្នកក៏អាចកំណត់ការបង្ហាញរូបភាពបែបឌីជីផល,ម៉ោង និងរូបភាពផ្សេងៗទៀតជាច្រើនតាមតម្រូវការរបស់លោកអ្នកបានផងដែរ។

* Air Play Connection៖ លោកអ្នកក៏អាចប្រើប្រាស់បានជាមួយកម្មវិធី Airplay របស់ IOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូពីទូរស័ព្ទ ឬ ឧបករណ៍ដទៃទៀតទៅកាន់អេក្រង់ដ៏ធំ ភ្លឺច្បាស់ត្រជាក់ភ្នែកបានយ៉ាងងាយស្រួលផងដែរ។

តើរកទិញនៅសាខាណាបានទៅ? លោកអ្នកអាចរកទិញទូរទស្សន៍ Samsung QLED 8K (Q900R) ដ៏ល្អឥតខ្ចោះនេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិក សាមសុង នានា ក្នុងព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានបន្ថែម សូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !