(ភ្នំពេញ)៖ លោក សុខ សំណាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខូរៀនរ៉ូយ៉ាល់ហ៊ែល & ប៊ីយូធីសេនធ័រ បានសហការគ្នាជាមួយវិនិយោគិនកូរ៉េ នាំចូលផលិតផលយ៉ិនសិន ក្រហមកូរ៉េម៉ាកអាឈីមម៉ាដាំង មកចែកចាយលើទីផ្សារប្រទេសកម្ពុជា។

ផលិតផលយ៉ិនសិនក្រហមកូរ៉េ ម៉ាកអាឈីមម៉ាដាំង ត្រូវបានប្រកាសលក់ជាផ្លូការ នៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩នេះ ក្រាមការចូលរួមពី លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មាធិការទី១០នៃព្រឹទ្ធសភា, លោក ង៉ែត វ៉ាន់ធួក អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

លោក ម៉ម ប៊ុននាង បានថ្លែងឲ្យដឹងថា «ថ្ងៃនេះខ្ញុំសប្បាយរីករាយណាស់ដោយឃើញថា ក្រុមហ៊ុនក្នុងស្រុកយើង បានសហការជាមួយកូរ៉េ ដែលនាំចូលផលិតផលយ៉ិនសិន ក្រហមកូរ៉េម៉ាកអាឈីមម៉ាដាំង មកចែកចាយលើទីផ្សារប្រទេសកម្ពុជា។ អ្នកទាំងអស់គ្នាដឹងហើយថា យ៉ិនសិនជាផលិតផលមួយ ក្នុងការជំនួយសុខភាព និងសម្រស់»

លោកបានជំរុញឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលយ៉ិនសិនក្រហមកូរ៉េនេះ ព្រោះជាផលិតផលពិតមានគុណភាព នាំចូលស្របច្បាប់ និងជួយដល់សុខភាព ប្រជាពលរដ្ឋកម្ពុជាបានល្អ និងថែរក្សាសម្រស់បានស្អាត និងក្មេងជាងវ័យ។

លោក ម៉ម ប៊ុននាង ក៏បានជំរុញឲ្យប្រជាពលរដ្ឋ ត្រួតពិនិត្យឲ្យបានច្បាស់លាស់ ក្នុងនឹងប្រើប្រាស់ទៅលើផលិតផលអ្វីមួយ ដើម្បីជៀសវាងកុំឲ្យចំណាយពេលវេលា និងថវិកាដោយឥតប្រយោជន៍ ពិសេសការពារកុំឲ្យប៉ះពាល់ ដល់សុខភាព។

លោកបណ្ឌិត ង៉ែត វ៉ាន់ធូក បានឲ្យដឹងដែរថា សម្រាប់ផលិតផលយ៉ិនសិនក្រហមកូរ៉េ ម៉ាកអាឈីមម៉ាដាំង ជាផលិផលរបស់ក្រុមហ៊ុនខូរៀនរ៉ូយ៉ាល់ហ៊ែល &ប៊ីយូធីសេនធ័រ ដែលបានសហការជាមួយ វិនិយោគិនកូរ៉េ និងត្រូវប្រកាសលក់ជាផ្លូការនៅថ្ងៃនេះ ជាផលិតផលល្អដែលប្រជាពលរដ្ឋយកទៅទទួលទាន ទទួលបានសុខភាពល្អ។

លោក សុខ សំណាង បានឲ្យដឹងថា ការសម្រេចនាំចូលផលិតផលយ៉ិនសិន ក្រហមកូរ៉េម៉ាកអាឈីមម៉ាដាំងមកប្រទេសកម្ពុជានេះ គឺក្នុងគោលបំណង ដើម្បីជួយលើកកម្ពស់សុខភាព ប្រជាពលរដ្ឋកម្ពុជាកាន់តែល្អប្រសើរ ពោលធ្វើយ៉ាងណាឲ្យជីវិត របស់ប្រជាពលរដ្ឋរស់នៅ ប្រកបដោយគុណភាព សុខភាពល្អនិងភាពជឿជាក់។

លោកបានបន្តថា មិនតែប៉ុណ្ណោះយ៉ិនសិននេះ ត្រូវបានវេជ្ជបុរាណចិន ចាត់ទុកជាឱសថទេព ព្រមទាំងកត់ត្រានូវអត្ថប្រយោជន៏ដូចជា៖ បញ្ចុះបរិមាណជាតិស្ករ, ក្នុងឈាមបញ្ចុះជាតិខ្លាញ់, សម្រកទំម្ងន់, ព្យាលបាលសុខភាពផ្លូវភេទបុរស និងស្ត្រី, ជួយសម្រួលឲ្យរបត់ឈាមដំណើរការល្អ, ជួយពន្យាភាពចាស់, ជំនួយស្បែក និងសក់, ធ្វើឲ្យមុខងារខួរក្បាលប្រសើរ កាត់បន្ថយភាពតប់ប្រមល់, ផ្តាសាយ, ប្រឆាំងការរលាក, បញ្ហានៃការមករដូវ ជួយសម្រួលដល់ការទល់លាមក ជួយឲ្យគេងលក់ស្រួល ជួយរំលាយអាហារបានល្អ និងជួយឲ្យមុខរបួសឆាប់សះស្បើយ៕