(កោះកុង)៖ មន្ត្រីជាន់ខ្ពស់ នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឲ្យមន្ត្រីរាជការ និងមន្ត្រីនៅតាមមូលដ្ឋាន ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យត្រៀមលក្ខណៈស្តុបទឹក និងថែរក្សាទឹកទុក ប្រើប្រាស់នៅរដូវរីងស្ងួត ដែលធ្វើមានការកង្វះទឹក ប្រើប្រាស់ប្រចាំគ្រួសារ ពីព្រោះបណ្តាលប្រទេស ក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែល នីណូ (EI Nino) បានបង្កឲ្យមានកត្តាអវិជ្ជាមានជាច្រើន។

ការផ្សព្វផ្សាយស្តីពី ការចាត់វិធានការថែរក្សាទុក បានធ្វើឡើងក្រោមអធិបតីភាពលោក គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក, លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង រួមនិងអាជ្ញាធរគ្រប់បណ្តាស្រុក មន្ត្រីរាជការគ្រប់បណ្តាអង្គភាព មេឃុំមេភូមិគ្រប់មូលដ្ឋាន ដែលរៀបចំធ្វើឡើង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក បានថ្លែងថា ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយមការជះឥទ្ធិពលមកលើទឹកកម្ពុជា ជាពិសេសទន្លេមេគង្គ ការស្រកចុះ មិនដែលមានពីមុនមក នេះជាក្តីកង្វល់ដែលយើងមើលឃើញភាពជាក់ស្តែង និងធ្វើការព្យាករណ៍ទុក ដើម្បីការពារទុកបម្រើតម្រូវការ ប្រជាកសិកររបស់យើង ក៏ដូចជីវភាពប្រជាពលរដ្ឋយើងជាទូទៅ។

លោកថា ដូច្នេះយោងតាមចរាចរណែនាំដ៍ខ្ពង់ខ្ពស់ ឃើញអ្វីដែលក្រសួងធនធានទឹក ដែលបានហកឡើង នៃទឹកទន្លេមេគង្គទឹកភ្លៀង នៅរដូវវស្សា យើងបានព្យាយាមឆ្លៀតឱកាស បើកទឹកបញ្ជូលក្នុងអាងស្តុបទឹកដែលអាចធ្វើ បានទៅតាមលទ្ធភាពរាល់អាងស្តុបទឹកធំៗ ទាំងអស់តែទឹកទាំងអស់នោះ វាមិនអាចពេញទៅតាមតម្រូវការបំរើក្នុងក្របខណ្ឌខ្វះទឹក ហើយវាអាចធ្វើស្រែប្រាំង បានតែ១រដូវ វាអាចខ្វះខាតទឹក នៅរដូវប្រាំងខាងមុខនេះ ហើយបរិមាណភ្លៀងតិចជាងរាល់ឆ្នាំ ដូច្នេះហើយក្រសួងសូមអនុញ្ញាតពីបងប្អូនប្រជាពល ធ្វើស្រែប្រាំង១រដូវបានហើយ ពីព្រោះយើងកំពង់ខ្វាតទឹក ក្នុងប្រើប្រាស់នាពេលខាងមុខនេះ ហើយកូនរដូវវស្សាក្នុងប្រាំង ក៏មិនមានទឹកគ្រប់គ្រាន់ដែរ។

លោកបានបញ្ជាក់ថា ដើម្បីចាត់វិធានការថែរក្សាទឹកទុក ជាតម្រូវការសម្រាប់ប្រជាពលរដ្ឋ នារដូវប្រាំងជារដូវខ្វះខាតប្រើប្រាស់ ដូច្នេះសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់មូលដ្ឋានធ្វើការផ្សព្វផ្សាយ និងពន្យល់ ដល់ប្រជាពលរដ្ឋ ដើម្បីថែរក្សាទឹកទុកប្រើប្រាស់ នៅពេលខ្វះទឹកប្រើប្រាស់ គឺឲ្យពួកគាត់ត្រៀមលក្ខណៈទុកដូចជាជីកអណ្តូង ស្តាស្រះជីកស្រះ រៀបអាង ធុង ពាងរក្សាទឹកទុកប្រើប្រាស់ ហើយសន្សំសំចៃ ទម្រាំដល់រដូវរស្សា ចូលមកដល់វិញមានភ្លៀងធ្លាក់ ហើយការខ្វះខាតទឹកដែលក្រសួងព្យាករណ៍ទុក នេះមានតែ២ ឬ៣ខែប៉ុណ្ណោះ ហើយអ្វីដែលសំខាន់មន្ទីរ ដែលពាក់ព័ន្ធត្រូវមើលការស្តុបទឹកក្នុងអាងរបស់ខ្លួន គ្រប់គ្រងហើយត្រូវ រកយុទ្ធសាស្រ្តណាបន្ថែមកាន់ល្អ៕