(ភ្នំពេញ)៖ អ្នក​ស្រី សោម សោភា ដែលមានទីលំនៅបច្ចុប្បន្នក្នុងស្រុកបាធាយ ខេត្តកំពង់ចាម មានសំណាងត្រូវរង្វាន់៤០លានរៀល គ្រាដែលលោកស្រី និងក្រុមគ្រួសារបានធ្វើដំណើរកម្សាន្តនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី​៨ វិច្ឆិកា កន្លងទៅ។

អ្នក​ស្រី​រៀប​រាប់​ដំណើរ​រឿង​ឈ្នះរង្វាន់​ស្ទើរ​តែ​មិននឹកស្មានដល់នេះថា​ អ្នក​ស្រី​​​បាន​​ទិញស្រាបៀរ​កម្ពុជា១កេស ដើម្បីហូបជុំគ្នាជាមួយគ្រួសារលើឆ្នេរសមុទ្រពេលល្ងាច។ ញុំាអស់ប្រហែលជិតកន្លះកេស ប្តីរបស់​គាត់​ក៏ឃើញគេដាក់ថា​៤០។ ដំបូងគាត់ស្មានថា ឈ្នះ​​​៤០នាទី ប៉ុន្តែដល់ពេលអ្នក​ស្រី​ពិនិត្យមើលឱ្យច្បាស់ក៏ដឹងថា មិនមែន៤០នាទីអ្វី​ទេ គឺ​៤០លានរៀល។

អ្នក​ស្រីបញ្ជាក់ថា៖ «នេះបានហៅថាសំណាងមកពីព្រេងមែន។ ខ្ញុំនៅកំពង់ចាមឯណោះ បែរមកមានសំណាងឈ្នះទឹកប្រាក់លើទឹកដីកំពង់សោមឯណេះទៅវិញ»

ទឹកប្រាក់នេះ លោក​ស្រី​​នឹងយកទៅសងធនាគារខ្លះ និង​ចែកឱ្យដល់បងប្អូន ដែលទៅលេងកំពង់សោមជុំគ្នាខ្លះ ព្រោះនេះហាក់ដូចជាសំណាងបានមកពីការសាមគ្គី និង​រាប់អានគ្នាល្អ​រវាងបងប្អូន​ទាំងអស់៕