(ព្រះសីហនុ)៖ ហាងកាហ្វេ Starbucks បានប្រកាសបើកដំណើរការសាខាថ្មីរបស់ខ្លួន ក្នុងខេត្តព្រះសីហនុជាផ្លូវការ។ Starbucks សាខាព្រះសីហនុ មានទីតាំងស្ថិតនៅក្នុងផ្សារទំនើប FURI Times Square ខេត្តព្រះសីហនុ។

គិតមកត្រឹមឆ្នាំ២០១៩នេះ សាខាខេត្តព្រះសីហនុជាសាខាទី២០ របស់ហាងកាហ្វេ Starbucks ដោយមានការគាំទ្រយ៉ាងច្រើនពីអតិថិជន។ ជាក់ស្ដែងក្នុងថ្ងៃសម្ពោធជាផ្លូវការនេះ មានអតិថិជនយ៉ាងច្រើនឈរតម្រង់ជួរយ៉ាងវែងអន្លាយ ដើម្បីភ្លក្សរសជាតិភេសជ្ជៈ Starbucks នៅក្នុងហាងថ្មីនេះ។

Starbucks មិនត្រឹមតែផ្តល់ជូននូវភេសជ្ជៈ និងអាហារឆ្ងាញ់ៗ ជាច្រើនមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដ៏ល្អបំផុត សម្រាប់អតិថិជនសម្រាកលំហែ និងទទួលបានបទពិសោធន៍ដ៏ពិសេស។

លោក ប៉ោ លីម នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Starbucks Cambodia បានឲ្យដឹងថា «Starbucks តែងតែព្យាយាមនាំយកបទពិសោធន៍ថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជន។ ស្របគ្នានេះយើងនឹងបន្តពង្រីកសាខាបន្ថែមទៀត ដើម្បីឲ្យអតិថិជននៅក្រៅទីក្រុងភ្នំពេញ មានភាពងាយស្រួល និងអាចរីករាយជាមួយនឹងភេសជ្ជៈ និងអាហារដែលពួកគេចូលចិត្ត»

លោកបន្តថា «យើងត្រៀមខ្លួនជាស្រេច ក្នុងការបម្រើជូននូវកាហ្វេដ៏ឈ្ងុញឆ្ងាញ់ពីដៃគូឆុងកាហ្វេ ដែលពោរពេញដោយក្តីស្រលាញ់ និងចំណេះដឹង។ សាខាដ៏ស្រស់ស្អាត និងដំបូងគេបង្អស់ ក្នុងក្រុងព្រះស៊ីហនុមួយនេះនឹងក្លាយជាកន្លែងសម្រាប់ជួបជុំ»

Starbucks មានទីតាំងស្ថិតក្នុងសាខាផ្សារទំនើប FURI TIMES SQUARE ជាន់ផ្ទាល់ដី ស្ថិតលើផ្លូវឯករាជ្យ100, ភូមិ០១ , សង្កាត់០៣, ខណ្ឌមិត្តភាព, ក្រុងព្រះសីហនុ
និងចាប់បើកដំណើការចាប់ពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង១០៖០០នាទីយប់ និងបើកជារៀងរាល់ថ្ងៃ៕