(កំពង់ធំ)៖ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បើកការផ្សព្វផ្សាយកម្មវិធី Road Care Mobile App ដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ដែលកម្មវិធីអាចឲ្យប្រជាពលរដ្ឋ ទាំងអស់រាយការណ៍អំពីស្ថានភាពផ្លូវស្រការនាគ និងផ្លូវសំបុកមាន់មកកាន់មន្ទីរសារធារណការ ក៏ដូចជា ក្រសួងសារធារណការផងដែរ។

លោក ជូ កូឡា ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថា កម្មវិធី Road Care Mobile App គឺជាកម្មវិធីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តម្រូវឲ្យមានការផ្សព្វផ្សាយជាសាធារណៈ ដែលមានមន្ទីរសារធារណការគ្រប់រាជធានី-ខេត្ត ធ្វើការផ្សព្វផ្សាយទៅកាន់មន្រ្តីរបស់ខ្លួន និងប្រជាពលរដ្ឋដើម្បី មានលក្ខណៈងាយស្រួលប្រើប្រាស់ ដោយប្រជាពលរដ្ឋអាចធ្វើការរាយការណ៍ និងជូនដំណឹងដោយផ្ទាល់ គ្រប់ផ្លូវទាំងអស់ដែលមន្ទីរសាធារណការ និងដឹកជញ្ជូន ធ្វើការដ្ឋានសាងសង់រួចរាល់ ហើយមានការដាច់ខូចខាត ក្នុងកម្រិតមួយតិចតួច ដើម្បីធ្វើការជួសជុល និងថែទាំបានទាន់ពេលវេលា ក្នុងន័យការពារខូចទាំងស្រុង។

លោកថា នេះហើយជាការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងធារណការ និងដឹកជញ្ជូន លើការជួសជុលផ្លូវស្រកានាគ ផ្លូវសំបុកមាន់ជាបន្ទាន់ ចៀសវាងទុកចោលនាំឲ្យខូចខាតកាន់តែធ្ងន់ធ្ងរ និងមិនអាចជួសជុលបាន ដែលធ្វើឲ្យខាតទាំងពេលវេលា និងថវិការបស់រដ្ឋ ក្នុងការក៏សាងផ្លូវដដែលៗឡើងវិញ ក៏ដូចជា ធ្វើឲ្យមានការគ្រោះថ្នាក់ផងដែរ។

កម្មវិធីនេះដើម្បីជួយដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា មន្ទីរសារធារណការ និងដឹកជញ្ជូនគ្រប់រាជធានី ខេត្ត, ក្រសួងបានធ្វើការបង្កើតកម្មវិធីនេះឡើង ដើម្បីចុះឈ្មោះបញ្ជូនគ្រប់ព័ត៌មាន ផ្លូវខូចទៅក្រសួងសាធារណការ និងដឹកជញ្ជូនបាន ដោយមិនការបង់ប្រាក់។

លោកបន្តថា តាមរយៈកម្មវិធីនេះ គឺធ្វើឲ្យមានការថែរក្សាប្រព័ន្ធទូគមនាគមន៍ផ្លូវថ្នល់បានល្អ ជាប្រចាំ និងប្រើប្រាស់បានយូរអង្វែងក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកដឹកជញ្ជូន៕