(ត្បូងឃ្មុំ)៖ បុរសកសិកររស់នៅខេត្តត្បូងឃ្មុំម្នាក់ មានឈ្មោះ ហេង ចិត្ត អាយុ៣០ឆ្នាំ បច្ចុប្បន្នមានមុខរបរជាកសិរ រស់នៅភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ 

មានសំណាងឈ្នះរង្វាន់ធំ ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

ថ្លែងប្រាប់ក្រុមការងាររបស់ក្រុមហ៊ុន ពេលចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀលដល់លំនៅឋានផ្ទាល់ លោក ហេង ចិត្ត បានរៀបរាប់ប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះសម្រាប់កម្រិតជីវភាពគ្រួសារ គឺមានភាពលំបាកគួរសម ព្រោះគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែចំការបន្តិចបន្តួច ដើម្បីចិញ្ចឹមគ្រួសារដែលមានកូន តូចៗចំនួន២នាក់ នៅក្នុងបន្ទុក។ លោកបានឱ្យដឹងទៀតថា ស្ទើរតែរាល់ថ្ងៃ លោកតែងស្រមៃថាខ្លួននឹងមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដូចគេដែរ ទើបអាចកែប្រែជីវភាពគ្រួសាររបស់លោកឱ្យបានល្អប្រសើរ ហើយក៏ព្យាយាមទទួលទានស្ទើររាល់ថ្ងៃ។

លោក ហេង ចិត្ត បានបន្តឱ្យដឹងទៀតថា ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់មកពីស្រែ និងអង្គុយសម្រាកឱ្យបាត់ហត់បន្តិច លោកបានប្រើកូនឱ្យទៅទិញ ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវចំនួន១កំប៉ុងមកទទួលទាន លុះនៅពេលយកមកគាស់ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ លោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ហើយបានហៅអ្នកភូមិដែលស្ថិតនៅជិតគ្នាឱ្យជួយមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង ។

លោកបានបញ្ជាក់ថា ទឹកប្រាក់រង្វាន់ដ៏សន្ធឹកសន្ធាប់នេះ គឺពិតជាមានសារសំខាន់ណាស់ចំពោះជីវភាពគ្រួសាររបស់លោក ហើយក្រោយពីទទួលបាន លោកនឹងយកមួយចំនួនទៅសង់បំណុលគេ និងទិញដីស្រែសម្រាប់បង្កបង្កើនផល ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ទៅថ្ងៃអនាគត។ ភេសជ្ជៈប៉ូវកម្លាំង ពិតជាមានរង្វាន់ប្រាក់លានពិតៗ។ 

សូមបញ្ជាក់ដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជនក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០រង្វាន់ , បន្ថែមទឹកប្រាក់ចំនួន ១០លានរៀលចំនួន ១០០រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១០០រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កំប៉ុង រាប់លានកំប៉ុងដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕