(ភ្នំពេញ)៖ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បី ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល នៃក្រសួងមហាផ្ទៃ នឹង បន្តរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងអង្គការសង្គមស៊ីវិល នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធ នឹង ការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការ មិនមែន រដ្ឋា ភិបាលរបស់អង្គការសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងក្រសួងមហាផ្ទៃ៖