(ភ្នំពេញ)៖ នៅព្រឹកទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាស្តីពី ប្រតិបត្តិការបច្ចេកវិទ្យា។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ មេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយវិទ្យាស្ថាន នាយកមជ្ឈមណ្ឌល មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីខេត្ត នាយ នាយរងការិយាល័យ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕