(ភ្នំពេញ)៖ រីករាយជាមួយកម្មវិធីពិសេសពីផ្សារទំនើប វឌ្ឍនៈ កាពីតាល! ដែលនឹងនាំមកជូនលោកអ្នកនូវភាពទាក់ទាញ និងសម្បូរបែបសម្រាប់ឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២០ខាងមុខនេះ ។

លោកអ្នកនឹងទទួលបានកាដូ និងការបញ្ចុះតម្លៃរហូតដល់ ៣៥% លើមុខទំនិញដែលបានកំណត់ពីម៉ាកល្បីៗជាច្រើនដូចជា Hugo Boss, Boss Orange, Bottega Veneta, Brioni, Canali, Jimmy Choo, Salvatore, Ferragamo, Santoni, TWG Tea, L’Occitane និងលើគ្រប់មុខទំនិញពីហាង Roberto Cavalli ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០១៩។

លោកអ្នកក៏អាចរីករាយជាមួយនឹងការតុបតែងលំអរដើមឈើដ៏ធំ សម្រាប់រដូវកាលបុណ្យណូអែល ដែលពោរពេញទៅដោយភ្លើងពណ៌យ៉ាងស្រស់ស្អាត។ អ្វីដែលធ្វើឱ្យលោកអ្នក រឹតតែពេញចិត្តក្នុងការដើរទិញទំនិញនោះ គឺរាល់ការចំណាយចាប់ពី១,០០០ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបាននូវសេវាកម្មវេចខ្ចប់កាដូដ៏ប្រណិត សម្រាប់មនុស្សជាទីស្រលាញ់នៅក្នងឱកាសបុណ្យណូអែលខាងមុខនេះ៕