(ភ្នំពេញ)៖ បើតាមការឆ្លើយតបខមមិនពីទំព័រហ្វេសប៊ុកជាផ្លូវការរបស់ ស្រាបៀរកម្ពុជាកាលពីពេលថ្មីៗនេះបានឱ្យដឹងយ៉ាងពិតប្រាកដហើយថា រូប Profile នៅលើហ្វេសប៊ុករបស់ខ្លួនពិត ជារូបម៉ាកសញ្ញាថ្មីនៃស្រាបៀរកម្ពុជាពិតមែន។

នេះគ្រាន់តែជាតម្រុយខ្លះៗនៃការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ ស្រាបៀរកម្ពុជាតែប៉ុណ្ណោះ ដោយឡែកចំពោះការផ្លាស់ប្តូការរចនារូបភាពលើកំប៉ុងថ្មីយ៉ាងណានោះនៅមិនទាន់បានបង្ហាញឱ្យជាក់ច្បាស់នៅឡើយ។

បើតាមវីដេអូខ្លី ១៤ វិនាទី ដែលបានបង្ហោះលើទំព័រហ្វេសប៊ុក ស្រាបៀរកម្ពុជា ដូចគ្នានោះ សាធារណជនអាចកត់សម្គាល់បានខ្លះៗពីរូបរាងថ្មីរបស់ស្រាបៀរកម្ពុជាប្រហែល ៤០% ភាគរយប៉ុណ្ណោះ។ ហើយក្នុងវីដេអូដដែលនោះក៏បានបញ្ជាក់ផងដែរថានៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៩ ឆាប់ៗនេះអាចនឹងមានការចេញផ្សាយអំពីរូបរាងរចនាថ្មីរបស់ខ្លួនក៏អាចថាបាន។

ដូច្នេះសូមរង់ចាំតាមដានអំពីការប្រែប្រួលរូបរាងរបស់ស្រាបៀរកម្ពុជាទាំងអស់គ្នា៕