(កំពង់ចាម)៖ កម្មវិធី Technovation កម្ពុជា គឺជាកម្មវិធីប្រកួតប្រជែងផ្តោតសំខាន់ ទៅលើការលើកទឹកចិត្តកុមារី ឬយុវនារី ក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ច បានមកដល់វិទ្យាល័យចំនួន២ ក្នុងខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយព័ត៌មានលម្អិត និងទូលំទូលាយដល់សិស្សនារី ឲ្យចូលរួមប្រកួតប្រជែង តាមរយៈការចុះឈ្មោះចូលរួមកម្មវិធីបណ្តុះបណ្តាលរយៈពេល១២សប្តាហ៍ ទៅតាមប្រធានបទដែលខ្លួនជ្រើសរើស ដើម្បីបង្កើតកម្មវិធីទូរសព្ទដៃ ឬដំណោះស្រាយបញ្ហាសង្គមផ្សេងៗ ដោយប្រើបច្ចេកវិទ្យា។

ក្រុមជ័យលាភីចុងក្រោយនឹងមានឱកាសចូលរួមកម្មវិធី Technovation សាកលនៅសហរដ្ឋអាមេរិក។ កម្មវិធី Technovation ជំរុញកុមារីឱ្យចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាក្នុងសហគមន៍ ប្រឹងប្រែងបង្កើតអ្វីដែលថ្មីចេះសហការគ្នា ដើម្បីធ្វើការងារជាក្រុម។

សិក្ខាសាលាផ្សាព្វផ្សាយនាពេលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាល័យហ៊ុន សែន កំពង់ចាម និងវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម៕