(ភ្នំពេញ)៖ កម្មវិធីពានរង្វាន់វិស័យអចលនទ្រព្យ ដែលបានប្រារព្ធធ្វើអស់រយៈពេលជាច្រើនឆ្នាំ និងដែលមានភាពល្បីល្បាញបំផុត​ ប្រចាំទ្វីបអាស៊ីមួយនេះ បានប្រកាសកម្មវិធីអបអរសាទរចុងក្រោយបំផុត ជាមួយនឹងសេចក្ដីប្រកាសឈ្មោះ ម្ចាស់ជ័យលាភីពានរង្វាន់កម្មវិធី «PropertyGuru Asia Property Awards» វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០១៩ ដែលបានរៀបចំឡើង ដោយក្រុមហ៊ុន Kohler កាលពីពេលថ្មីៗនេះ នៅ​ក្នុងទីក្រុងបាងកក ប្រទេសថៃ។

នាឱកាសដ៏វិសេសវិសាលនេះ បេក្ខភាពជ្រើសតាំងប្រមាណជា ១៥០នាក់ ដែលតំណាងឱ្យម្ចាស់ជ័យលាភីធំៗ មកពីកម្មវិធីប្រគល់ពានរង្វាន់ និងកម្មពិធីពិសាភោជនាអាហារពេលល្ងាចរបស់ កម្មវិធី PropertyGuru Asia Property Awards នៅក្នុងឆ្នាំ២០១៩ ត្រូវបានជាប់ឈ្មោះថា មានស្នាដៃឆ្នើមបំផុត «បេក្ខភាពឆ្នើមបំផុតនៅអាស៊ី» ដែលមាននៅក្នុងបញ្ជីទូលាយ និងបរិយាបន្ននៃចំណាត់ថ្នាក់ប្រចាំតំបន់នៅវគ្គ ផ្ដាច់ព្រ័ត្រ។

ក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតយក្សសិង្ហបុរី ឈ្មោះ UOL Group Limited បានជាប់ឈ្មោះជាក្រុមហ៊ុនឆ្នើមបំផុត ទាំងប្រាំបួននៅក្នុងតំបន់ ដោយទទួលបានពានរង្វាន់ដ៏ល្បីល្បាញបំផុត ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ឆ្នើមប្រចាំតំបន់អាស៊ី។ នេះគឺជាមហាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសសិង្ហបុរីនាឱកាសវគ្គ ផ្ដាច់ព្រ័ត្រ នេះ ដែលក្រុមហ៊ុនអភិវឌ្ឍន៍ មកពីសំណាក់រដ្ឋបុរីមួយនេះ ទទួលបានពានរង្វាន់ប្រាំពីរនៅក្នុងថ្នាក់តំបន់។

ក្រុមហ៊ុន Triniti Land បានឈ្នះពានរង្វាន់ ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ប៊ូទិកដ៏ឆ្នើមបំផុត (Best Boutique Developer) (នៅអាស៊ី) ដែលជាម្ចាស់ជ័យលាភីមួយ ក្នុងចំណោមម្ចាស់ជ័យលាភីទាំងបួន របស់ប្រទេសឥណ្ឌូនេស៊ី នាវគ្គផ្ដាច់ព្រ័ត្រនេះ។ ក្រុមហ៊ុនអភិវឌ្ឍន៍ឥណ្ឌូនេស៊ី គឺក្រុមហ៊ុន ASTRA Property & Hongkong Land បានឈ្នះពានរង្វាន់ថ្នាក់តំបន់ដ៏ល្បីល្បាញបំផុត សម្រាប់ផ្នែកអភិវឌ្ឍន៍ខុនដូប្រណីតលំដាប់ខ្ពស់បំផុត (នៅអាស៊ី) សម្រាប់គម្រោង Anandamaya Residences។

ប្រទេសហ្វីលីពីន បានឈ្នះពានរង្វាន់ថ្នាក់តំបន់ចំនួនបួន រួមមាន ពានរង្វាន់កិត្តិយសថ្មីនៃពានរង្វាន់សម្រាប់ ផ្នែកអភិវឌ្ឍន៍ស្រុកធុរកិច្ចកណ្ដាលល្អបំផុត (CBD) (នៅអាស៊ី) និងផ្នែកឌីហ្សាញផែនការមេទីក្រុងល្អបំផុត (នៅអាស៊ី)។

ប្រទេសវៀតណាម ក៏បានឈ្នះពានរង្វាន់ថ្នាក់តំបន់បី ផងដែរ រួមមានពានរង្វាន់ដ៏ល្បីល្បាញបំផុតផ្នែកអភិវឌ្ឍន៍ទីក្រុងល្អបំផុត (នៅអាស៊ី) សម្រាប់គម្រោង Kien A Corporation។ ពានរង្វាន់សម្រាប់ជ័យលាភីចំណាត់ថ្នាក់តំបន់ទាំងនេះ ត្រូវបានប្រគល់ជូនបន្ថែមពីលើពានរង្វាន់ ដែលបានទទួលដោយប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន CapitaLand Vietnam គឺលោក Chen Lian Pang ដែលបានឈ្នះពានរង្វាន់ ពីកម្មវិធី PropertyGuru Icon Award ឆ្នាំ2019។ ក្នុងនាមជាអ្នកទទួលបាន ពានរង្វាន់ចំណាត់ថ្នាក់លេខពីរ តែម្នាក់គត់សម្រាប់កម្មវិធីពានរង្វាន់ដែលមានអាយុកាល ១៤ ឆ្នាំនេះ លោក Chen Lian Pang បានជាប់ឈ្មោះថា ជាបុគ្គលឆ្នើមបំផុតដែលមានបុគ្គលិកលក្ខណៈអចលនទ្រព្យ (Real Estate Personality) ប្រចាំឆ្នាំនៃពានរង្វាន់អចលនទ្រព្យវៀតណាម PropertyGuru ឆ្នាំ2016។

ប្រទេសថៃ បានឈ្នះពានរង្វាន់ថ្នាក់តំបន់ចំនួនពីរ ខណៈដែលប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងម៉ាឡេស៊ីបានឈ្នះពានរង្វាន់តែម្នាក់មួយប៉ុណ្ណោះ។

ការឈានជើងចូលរបស់ជ័យលាភី នៅក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គ ផ្ដាច់ព្រ័ត្រ លើកទី១៤ ត្រូវបានជ្រើសរើសដោយគណៈវិនិច្ឆ័យ ដែលរួមមានសមាសភាគចៅក្រមដឹកនាំ នៅក្នុងទីផ្សារចូលរួមដូចជា សម្រាប់ប្រទេសហ្វីលីពីន Christophe Vicic ប្រធានប្រចាំប្រទេសនៃក្រុមហ៊ុន Jones Lang LaSalle Philippines, Inc. សម្រាប់ប្រទេសឥណ្ឌូនេស៊ី Doddy A. Tjahjadi នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន PTI Architects សម្រាប់ប្រទេសសិង្ហបុរី លោក Lim Wenhui ដៃគូ និងផ្នែកស្ថាបត្យកម្ម SPARK សម្រាប់ប្រទេសចិន លោក Lu Lin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cura Investment & Management Co., Ltd. សម្រាប់ប្រទេសអូស្រ្តាលី លោក Lui Violanti ប្រធានប្រចាំតំបន់អូស្រ្តាលីភាគខាងលិចរបស់ក្រុមហ៊ុន Inhabit Group សម្រាប់ប្រទេសស្រីលង្កា បណ្ឌិត Nirmal De Silva ប្រធាន និងជាប្រធានប្រតិបត្តិមកពីក្រុមហ៊ុន Paramount Realty សម្រាប់ទីក្រុងហុងកុង និងទីក្រុងម៉ាកាវលោក Paul Tse ប្រធានក្រុមប្រឹក្សាភិបាលមកពីក្រុមហ៊ុន Macao Association of Building Contractors and Developers សម្រាប់ប្រទេសម៉ាឡេស៊ី គឺ Prem Kumar ប្រធានប្រតិបត្តិមកពីក្រុមហ៊ុន Jones Lang Wootton សម្រាប់ប្រទេសកម្ពុជា គឺលោក Sorn Seap ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Key Real Estate Co., Ltd សម្រាប់ប្រទេសថៃ គឺលោក Suphin Mechuchep នាយកគ្រប់គ្រងក្រុមហ៊ុន JLL Thailand សម្រាប់ប្រទេសវៀតណាម លោក Thien Duong នាយកគ្រប់គ្រងមកពីក្រុមហ៊ុន Transform Architecture និងសម្រាប់ប្រទេសមីយ៉ាន់ម៉ា គឺ Tony Picon នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន New Asia Property Consultants Limited។

ក្នុងនាមជាក្រុមហ៊ុនសវនកម្ម និងគណនេយ្យដ៏ធំបំផុតមួយ​ លំដាប់ថ្នាក់ពិភពលោក ក្រុមហ៊ុន BDO បានធានានូវតម្លាភាព ​ភាពយុត្តិធម៌ និងភាពអាចជឿទុកចិត្តបាន នៃគ្រប់ជំហានទាំងអស់នៅក្នុងដំណើរការធ្វើការវិនិច្ឆ័យ។ លោក Paul Ashburn ដៃគូសហគ្រប់គ្រងនៅ BDO ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ បានធ្វើការដឹកនាំកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០១៩នេះ៕