(ភ្នំពេញ)៖ មួយគ្រាប់ចុងក្រោយរបស់ កីឡាករ Riyad Mahrez ជួយឲ្យក្លឹប Manchester City យកឈ្នះក្រុមបាល់ទាត់ Chelsea ក្នុងការប្រកួតពានរង្វាន់ English Premiere League កាលពីរំលងអាធ្រាត្រថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ធ្វើឱ្យសន្ទុះនៃការគាំទ្រក្រុមបាល់ទាត់ Manchester City កាន់តែកើនឡើង។

ដូច្នេះ ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមបង្ហាញជូនពីជីវប្រវត្តិខ្លះៗនៃកីឡាករឆ្នើមរូបនេះ ដូចតទៅ៖

*Riyad Mahrez ជាជនជាតិអាល់ហ្សេរីកើតនៅប្រទេសបារាំង បច្ចុប្បន្នអាយុ ២៨ ឆ្នាំ។

*ចូលលេងបាល់ទាត់ដំបូងជាកីឡាករយុវជនថ្នាល នៅក្លឹបបារាំង AAS Sarcelles។

*ឆ្នាំ ២០0៩ ក្លាយជាកីឡាករ អាជីពជាផ្លូវការលេងឱ្យក្លឹប Quimper ដោយរកបាន២គ្រាប់ក្នុងរដូវកាលដំបូង ក្នុងការប្រកួត ២២ដង បន្ទាប់មកផ្លាស់ទៅលេងឱ្យក្លឹប Le Havre នៅឆ្នាំ២០១០។

ឆ្នាំ២០១៤ Mahrez បានចុះកុងត្រាជាមួយក្លឹប អង់គ្លេស Leicester City ដោយជួយឲ្យក្រុមនេះឈ្នះជើងឯកហើយបានឡើងពីលីកលំដាប់ទី២ មកកាន់លីក កំពូល គឺ English Premiere League។

❖ ក្នុងរដូវកាល ២០១៥-២០១៦ លោកបានក្លាយជាកីឡាករបាល់ទាត់អាល់ហ្សេរីឆ្នើមប្រចាំឆ្នាំ, ជាកីឡាករប្រចាំឆ្នាំ PFA Player និង ជាសមាជិក PFA នៃកម្មវិធីប្រកួត Premiere League ដែលបានជួយក្រុម Leicester City ឈ្នះពាន Premiere League។

*នៅឆ្នាំ ២០១៨ ចុះកុងត្រា លេងឱ្យក្លឹប Manchester City ធ្វើឱ្យក្រុមបាល់ទាល់ Manchester City ឈ្នះ ពាន Premiere League, FA Cup និង EFL Cup ក្នុងរដូវកាលដំបូងរបស់គាត់។

* តម្លៃខ្លួនរបស់ Mahrez ដែលចូលមកក្លឹប Manchester City ៦០ លានផោន (ប្រហែល ៧៧ លានដុល្លារ) ធ្វើឱ្យ Mahrez ក្លាយជាកីឡាករបាល់ទាត់អាហ្វ្រិកដែលថ្លៃបំផុត បានចុះកុងត្រា ជាមួយ Manchester City និងតម្លៃផ្ទេរបំបែកកំណត់ត្រាដែល Leicester City ទទួលបាន។

*Mahrez លេងនៅស្លាប ជា ខ្សែរបម្រើប្រយុទ្ធ និង ជា ប្រធាន ក្រុមជម្រើសជាតិអាល់ហ្សេរីផងដែរ។

*ក្នុងប្រកួតជាមួយក្រុម Chelsea ថ្មីៗនេះ Mahrez បានស៊ុតបញ្ចូលទី ក្នុងនាទីទី ៣៧ ធ្វើឱ្យក្រុម Manchester City ឈ្នះក្រុម Chelsea ដោយលទ្ធផល ២ ទល់១។

Mahrez ជាទូតសុឆ្ទៈ ម្នាក់ក្នុងចំណោមបីរូប ដែលមានដូចជា កីឡាករ Gabriel Jesus និង Raheem Sterling របស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និងមានរូបនៅលើកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ផងដែរ៕