(ភ្នំពេញ)៖ ដើម្បីរីករាយស្វាគមន៍ចូល ឆ្នាំសកលឆ្នាំ២០១៩ ឈានចូលឆ្នាំ២០២០ ខាងមុខនេះ Vittoria Lily Event Planner បាននាំមកនូវកម្មវិធីពិព័រណ៍ស្វាគមន៍ ចូលឆ្នាំសកល MEGA New Year Fair ដ៏សប្បាយៗ ដែលមិនធ្លាប់មាននៅព្រះរាជាណាចក្រកម្ពុជា ដែលនិងធ្វើឡើងទីតាំងផ្សារទំនើបអូឡាំព្យា ជាន់ផ្ទាល់ដី ទីធ្លាកន្លែងបាញ់ទឹក ដោយនឹងមានតាំងនូវដើមគ្រីស្តម៉ាសយក្ស នៅចំកណ្តាលទីធ្លាផងដែរ។

នេះក៏ជាឱកាសសម្រាប់អជីវកម្មគ្រប់ខ្នាតនូវការតាំងលក់ និងផ្សព្វផ្សាយផលិតផលគ្រប់មុខ រួមទាំងក្រុមហ៊ុនទាំងឡាយដែលជាប្រភេទសេវាកម្ម ធនាគារ និងវិស័យសិក្សាគ្រប់ផ្នែកផងដែរ។ កម្មវិធីពិព័រណ៍នេះរួមមានការបង្ហាញនូវផលិតផលថ្មីៗ ដែលទើបនាំចូលមកប្រទេសកម្ពុជា ការសម្តែងម៉ូដសម្លៀកបំពាក់ថ្មីៗ ទាន់សម័យទាំងបុរស នារី និងកុមារ ការបង្ហាញម៉ូដដែលកែរឆ្នៃដោយស្នាដៃកូនខ្មែរ ការប្រកួតប្រជែង និងលេងល្បែងកំសាន្តជាក្រុមសប្បាយៗ ផ្សេងៗទៀតផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ និងជួបជាមួយការច្រៀងរាំរបស់តារាល្បីៗជាច្រើនរូបទៀត ក្នុងរយៈពេលបីថ្ងៃជាប់ៗ គ្នាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ តាំងពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់។ រាល់ Sponsors និងការកក់ស្តង់ សូមទំនាក់ទំនងមកទូរស័ព្ទលេខ 085777963 ឬ 096 921 8385៕