(ត្បូងឃ្មុំ)៖ លោក លី វាសនា និងលោកស្រី ដាតុ ម៉ានម៉ារីយ៉ាន សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំគរ បានរៀបចំពិធី
អបអរសាទរខួបឯករាជ្យជាតិលើកទី៦៦ និងពិធីពិសារអំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ នាថ្ងៃទី៩ ខែវិច្ឆិកានេះ។

ក្នុងពិធីយ៉ាងឱឡារឹកនេះ ក៏មានការចូលរួមពីសមាជិកព្រមទាំងក្រុមប្រឹក្សាស្រុកត្បូងឃ្មុំ លោកស្រីមេឃុំគរ លោក លោកស្រីក្រុមប្រឹក្សាឃុំ ហាកឹម តួន លោកនាយក លោកគ្រូ អ្នកគ្រូ ក្រុមយុវជន ប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋខ្មែរមូស្លីមក្នុងភូមិបានចូលរួមជាង ៤០០នាក់ផងដែរ។

នាឱកាសនោះ លោក លី វាសនា និងលោកស្រី ដាតុ ម៉ាន ម៉ារីយ៉ាន បានណែនាំ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមកុំឲ្យចាញ់ឧបាយកលទុច្ចរិត មហាពិសពុល ក្រឡិចក្រឡុច របស់ទណ្ឌិត សម រង្ស៊ី ឲ្យសោះព្រោះជននេះ ជាមនុស្សគ្រោះថ្នាក់បំផុតសំរាប់ប្រជាជាតិ និងប្រជាជនយើងយើង ហើយជនឧក្រិដ្ឋម្នាក់នេះ នឹងនាំមកនូវភាពវឹកវរដល់សង្គមជាតិយើង និងនាំដល់ការបែកបាក់ជាតិក៏អាចថាបានដែរ។

ទន្ទឹមនឹងសារនេះ លោកទាំង២ ក៏បានលើកឡើងពីស្នាដៃល្អឯករបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ ពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍ ប្រទេសជាតិរីកចំរើន មានសុខសុវត្ថិភាព សន្តិភាព ស្ថេរភាព សេដ្ឋកិច្ចមានការលូតលាស់ មានមុខមាត់លើឆាកអន្តរជាតិ ពិសេស គឺគោលនយោបាយសុខដុមនីយកម្មសាសនាដ៏ល្អប្រសើរផងដែរ៕