(ភ្នំពេញ)៖ នាឱកាសព្រះរាជពិធីបុណ្យអ៊ុទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ដែលនិងខិតជិតមកដល់នាពេលខាងមុខនេះ ក្រុមហ៊ុន ស្កាយ លែន បានរៀបចំកម្មវិធីជួបជុំដ៏ធំមួយដើម្បីទទួលទានពិសាអំបុកសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅលើទឹកដី SKYLAND វិហារសួគ៌ ស្របទៅនឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសជាផ្លូវការកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ទិវាបុណ្យឯករាជ្យ ដើម្បីរៀបចំជាថ្ងៃជួបជុំទទួលទានអំបុក បែបលក្ខណៈទូទាំងប្រទេស។

លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន JET Group និង Skyland បានឲ្យដឹងថា លោកនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយរយៈពេល៧យប់ ៧ថ្ងៃលើទឹក SKYLAND វិហារសួគ៌ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក ប្រចាំឆ្នាំ២០១៩ខាងមុខនេះ ជួបគ្នាលើទឹកដី SKYLAND វិហារសួគ៌នៅ ថ្ងៃទី៨,៩,១០,១១,១២,១៣,១៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅបរិវេណរមណីយដ្ឋាន Jet’s Garden Park ដែលមានកម្មវិធីជាច្រើនដូចជា ការប្រកួតទូក ម៉ាស៊ីន ការប្រកួតទទួលទានអំបុកខ្មែរ បណ្ដែតប្រទីបពេលរាត្រី ការតាំងពិព័រណ៍ ខ្មែរ-ថៃ ការប្រគុំតន្ត្រីទាំថ្ងៃ ទាំងយប់ ការលេងពពុះសាប៊ូ អាងហែលទឹកដ៏ធំ ការថតរូបស្អាត ក្នុងសួនកំសាន្តJet’s Garden Park និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។

ជានិច្ចកាលលោក ឧកញ៉ា ស្រី ចាន់ថន តែងតែយកចិត្តទុកដាក់ និងការរៀបចំកម្មវិធីជាច្រើន ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលតាមបុណ្យជាតិធំៗសំខាន់ៗ ក្រុមហ៊ុន ស្កាយលែន តែងតែរៀបចំកម្មវិធីកម្សាន្តជាច្រើន ដើម្បីទទួលស្វាគមន៍ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសមកលេងកម្សាន្ត ស្របពេលដែលប្រទេសកម្ពុជាមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរក្រោមការដឹករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លើសពីនោះទៅទៀតក្រុមហ៊ុន ស្កាយលែន ក៏បានផ្ដល់នូវការបញ្ចុះតម្លៃពិសេសនៅគម្រោងទី៤ ពុះដីឡូត៍ ស្កាយលែន វិហារសួគ៌ ចាប់ពី ថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩ ដោយលោកអ្នកបង់ត្រឹមតែ 40% លោកអ្នកនិងទទួលបានដីឡូត៍ភ្លាមៗ ថែមទាំងមានឱកាសឈ្នះរង្វាន់ដូចជា ទូរស័ព្ទដៃស្មាតហ្វូន កង្ហា ទូរទស្សន៍ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ 011 393986 – 015393986។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោហ៊ុនសែន បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ត្រូវរៀបចំអំបុកអោយបានហូបគ្រប់ៗគ្នា នៅថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ៕