(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖០០នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ​បានអញ្ជើញទៅទស្សនាដោយផ្ទាល់នូវ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក X Factor Cambodia វគ្គបញ្ចប់ នៅផ្សារទំនើប AEON2 រាជធានីភ្នំពេញ។