(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរលោក រត្ន័ សណ្ដាប់ បានថ្លែងថាថ្មីៗនេះបើនិយាយអំពីទង្វើ សម រង្ស៊ី មេដឹកនំារដ្ឋប្រហាររបបរាជានិយម ដែលប្រជាពលរដ្ឋខ្មែរគ្រប់ ទិសទីកំពុងតែថ្កោលទោសបានផ្ទុះកំហឹងនឹងវិទ្យុបារំាង ដែលបានឈ្លេចសួរពីផែនការ អ្វីដែលគេហៅថាបដិវត្ដថ្មីនៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ ពីព្រោះតែវិទ្យុបារំាង គឺបានលើកយកសំនួរពិតៗពីទង្វើភូតភរ កុហក បោកប្រាស់ដល់សកម្មជនខ្លួនមកសួរនិងឯង។ ពាក្យចាស់ហៅថាសំនួរ «ដេញទាន់ជាន់កែង» ជាហេតុនំាឲ្យ រង្ស៊ី ទាល់ច្រកពុំមានពាក្យពិតអ្វីឆ្លើយប្រាប់គេឯងបាន។

ដោយហេតុថា នរណាក៏គេដឹងដែរថា រង្ស៊ី ជាមនុស្សរស់ក្នុងភាពភូតភរ កុហក បោកប្រាស់សកម្មជនខ្លួនរាប់មិនអស់ ពិសេសការបោកប្រាស់ដល់ពលករកូរ៉េខាងត្បូងអំពីការអះអាងវិលចូលស្រុកមុនការបោះឆ្នោតឃុំ សង្កាត់នាឆ្នាំ២០១៧ ក៏ដូចជាការវិលចូលស្រុកមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ជាដើម។

លោក រត្ន័ សណ្ដាប់ បានបន្ដដោយអស់សំណើចនិងចោទសួរថា បើដូចនេះចំពោះទង្វើចេញយក្សខឹងច្រទ្បោតតោតតូងរបស់ រង្ស៊ី ដាក់វិទ្យុបារំាង ហើយដែលខ្លួនតែងអួតក្ដែងៗជាជនគម្រូប្រជាធិបតេយ្យលើគេឯងនោះ។ តើនេះឬជាចរិតជនគម្រូប្រជាធិបតេយ្យលើគេឯងនោះ? អ្វីកាន់តែចង់សើចថែមទៀតនោះគឺអ្វីដែល រង្ស៊ី ដែលបានប្រមាថវិទ្យុបារំាង ដោយដេញឲ្យទៅរៀនពីរបៀបសម្ភាសន៍ខ្លួន ពីវិទ្យុអាស៊ីសេរីនោះគឺជារឿងគួរខ្មាស់ត្រីសណ្ដាយ។

ពីព្រោះវិទ្យុអាស៊ីសេរី ដែលខំផ្សាយរាល់ថ្ងៃនេះ នរណាក៏គេដឹងដែរថា វិទ្យុនេះគឺពុំមែនជាវិទ្យុព័ត៌មានដូចជាវិទ្យុបារំាង (RFI) ឬវីអូអេ (VOA)ឬវិទ្យុផ្សេងៗទៀតនោះទេ។
បានន័យថា វិទ្យុអាស៊ីសេរី ផ្សាយសព្វថ្ងៃនេះជាវិទ្យុវិភាគព័ត៌មាន ដោយប្រមូលមនុស្ស៤ ឬ៥នាក់ឲ្យអង្គុយចំាយកព័ត៌មានមកវិភាគដើម្បីវាយប្រហាររាជរដ្ឋាភិបាល ឬបង្ដុះបង្អាប់អ្នកនេះអ្នកនោះ ដើម្បីលើកតម្កើង រង្ស៊ី ឬហៅថា «វិទ្យុអាស៊ីរង្ស៊ី » ជាវិទ្យុភូតភរ កុហក បោកប្រាស់ ឬជាឧបករណ៍សម្លេងចំាត្រងសំដី រង្ស៊ី វិញទើបត្រូវ។

ជាសរុបលោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បើនិយាយអំពីទង្វើរបស់វិទ្យុអាស៊ីសេរី ឬអាស៊ីរង្ស៊ី សព្វថ្ងៃគឺមិនខុសពីវិទ្យុខ្មែរសេរី ដែលបង្កើតទ្បើងនាឆ្នាំ១៩៦៣ នៅវៀតណាមត្បូង ដោយស្ថិតក្រោមការគ្រប់គ្រង សឺង ង៉ុកថាញ់ និង សម សារី ជាឪពុក សម រង្ស៊ី ដែលវាយប្រហាររបបសង្គមរាស្រ្ដនិយម សម្ដេចឪព្រះបរមរតនកោដ្ឋ រហូតមានរដ្ឋប្រហារផ្ដួលរំលំរបបរាជានិយមនាឆ្នាំ១៩៧០នោះទេ។

បើដូច្នេះបើនិយាយពីសាវតារវិទ្យុខ្មែរសេរីនាសម័យនោះ ហើយដែលសព្វថ្ងៃវិទ្យុអាស៊ីសេរី ឬអាស៊ីរង្ស៊ី ជាទាយាទកំពុងដើរតួ តើនំាខ្មែរទៅដល់ណា? គឺមានតែងនំាខ្មែរឲ្យបែកបាក់ ចែកជាក្រុមបក្ខពួកនឹងខ្ទេចខ្ទាំស្រុកតែប៉ុណ្ណោះ៕