(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែវិច្ចិកា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យការងារគណបក្ស និងក្រុមការងារចុះជួយមូលដ្ឋាន ខណ្ឌ សង្កាត់ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការតាមដានត្រួតពិនិត្យ ការងារគណបក្ស និងក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ សង្កាត់ របាយការណ៍បច្ចុប្បន្នភាព ការកសាងពង្រឹងសមាជិកបក្ស ការចុះធ្វើវេទិកាសាធារណៈ របស់ក្រុម ការ ងារថ្នាក់ជាតិចុះធ្វើតាមសង្កាត់និងខណ្ឌ ជាពិសេសការ ពង្រឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានសកម្មភាព របស់ក្រុមប្រឆាំងក្រៅច្បាប់។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានឧបត្ថម្ភ ថវិកា៣,៥០០,០០០រៀល, លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណបក្សខណ្ឌ ឧបត្ថម្ភ៣,៥០០,០០០រៀល ជូនសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ ដើម្បីធ្វើពិធីហូបអុំបុករួមគ្នាផងដែរ៕