(ភ្នំពេញ)៖ អ្នកស្រី សួស សោភ័ណ្ឌ បានចាប់ដៃគូគ្នាជាមួយក្មួយស្រីបង្កើតកញ្ញា សួស ជីវ៉ា ពង្រីកខ្លួននៅក្នុងអាជីវកម្មលក់គ្រឿងសម្អាង NNP រហូតជោគជ័យ និងបានក្លាយជាអ្នកដឹកនាំនារីៗជាច្រើននាក់ នៅទូទាំងខេត្តតាកែវ ឲ្យមានចំណូលប្រចាំខែមិនតិចជាង១ពាន់ដុល្លារឡើយ។

អ្នកស្រី សួស សោភ័ណ្ឌ ម្ចាស់ដេប៉ូគ្រឿងសម្អាង «NNP» ប្រចាំខេត្តតាកែវ បានបញ្ជាក់ថា «ខ្ញុំជោគជ័យ និងមានប្រាក់ចំណូលប្រចាំខែរាប់ម៉ឺនដុល្លារ គឺដោយសារតែការលក់គ្រឿងសម្អាង NNP»

ក្រោយទទួលបានភាពជោគជ័យនេះ អ្នកស្រី សួស សោភ័ណ្ឌ និងក្មួយស្រីបង្កើតកញ្ញា សួស ជីវ៉ា ដែលបានដឹកនាំនារីជាច្រើន ឱ្យចេះដាក់ទុនរកស៊ីយ៉ាងជោគជ័យរួចមក អ្នកនាងបានររៀបចំសិក្ខាសាលាដ៏ធំមួយ ដើម្បីចែករំលែកបទពិសោធន៍ នៅលើវិថីជំនួញគ្រឿងសម្អាង NNP។ សិក្ខាសាលានេះ បានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពី អ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី ព្រមទាំងសិក្ខាកាមជាង៣០០នាក់ នៅសណ្ឋាគារអាលីសវីឡា នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅក្នុងទឹកដីខេត្តតាកែវ។

ក្នុងបទសម្ភាសជាមួយក្រុមអ្នកយកព័ត៌មាន Fresh News, អ្នកស្រី សួស សោភ័ណ្ឌ បានប្រាប់ថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបង្ហាញគន្លឹះ រកស៊ីដល់នារីទាំងអស់ ឈានឆ្ពោះទៅរកភាពជោគជ័យ និងលុបបំបាត់ភាពភ័យខ្លាច ក្នុងការចេញមុខធ្វើជំនួញ ម្យ៉ាងទៀតវាក៏ជាឱកាសជួបជុំ ចែករំលែកបទពិសោធន៍ ដល់គ្នាទៅវិញទៅមកផងដែរ។
អ្នកស្រីបានបន្ថែមថា ភាពជោគជ័យត្រូវ តែមានការកំណត់គោលដៅភាពជឿជាក់ និងទំនុកចិត្ត និងចេះបង្កើនគំនិតថ្មីៗ។

ជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដែរនោះ កញ្ញា សាន្ត វិសាល ដេប៉ូស្រុកបូរីជលសារបានឲ្យដឹងថា ដំបូងឡើយគ្រាន់តែជាអ្នកលក់កាហ្វេម្នាក់តែប៉ុណ្ណោះ ហើយរកចំណូលបានត្រឹមតែ៤ម៉ឺន ទៅ៥ម៉ឺនរៀល។ ដោយមិនឃើញថា ការលក់កាហ្វេគ្មានការរីកចម្រើន និងគ្មានប្រាក់ចំណេញ អាចផ្តត់ផ្គង់ជីវភាពបាន ទើបសម្រេចចិត្តស្វែងរកអនាគតថ្មី តាមរយៈការប្រកបរបរផ្ទាល់ខ្លួន គឺចាប់ផ្ដើមជំនួញជាមួយ NNP។ បន្ទាប់ពីចាប់ដៃគូជាមួយ NNP កញ្ញា សាន្ត វិសាល អាចរកចំណូលបានក្នុង១ថ្ងៃ គឺចន្លោះពី១០០ដុល្លារ ទៅ២០០ដុល្លារ។

ក្រឡេកមកស្តាប់ការរៀបរាប់របស់ អ្នកស្រី ប៉ុល ចិន្តា ម្ចាស់ដេប៉ូស្រុកបាទី ស្រុកសំរោង ស្រុកអង្គរបូរី វិញម្តង, អ្នកស្រី ប៉ុល ចិន្តា បានបញ្ជាក់ថា ផ្តើមចេញពីការពង្រីកខ្លួន ពីអ្នកលក់តូចតាច ហើយលក់មិនដាច់ទាល់តែសោះ រហូតក្លាយជាម្ចាស់ដេប៉ូស្រុកចំនួន៣ នៅក្នុងខេត្តតាកែវ មកអ្នកស្រី អាចរកចំណូលបានក្នុង១ថ្ងៃ ចន្លោះពី១ពាន់ដុល្លារ រហូតដល់១ម៉ឺនដុល្លារ។ អ្នកស្រី ប៉ុល ចិន្តា បានឲ្យដឹងថា ក្នុងមួយខែអាចរកចំណូលសល់ជាថវិកា គឺប្រមាណជា៤ពាន់ទៅ៥ពាន់ដុល្លារ ដែលចំណូលនេះ អាចធ្វើឲ្យជីវភាពគ្រួសាររបស់អ្នកស្រីធូរធារជាងមុន។

ចំពោះអ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានបញ្ជាក់ថា បច្ចុប្បន្ននេះមាននារីប្រមាណ៥ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ NNP នៅគ្រប់២៥រាជធានីខេត្ត។ អ្នកស្រីបានលើកឡើងថា ស្រ្តីភាគច្រើន ដែលជោគជ័យក្នុងការចាប់អាជីវកម្មជាមួយ NNP គឺជាស្រ្តីមេផ្ទះ ហើយមិនមានមុខរបរច្បាស់លាស់។

លោកស្រី បញ្ជាក់ថា ទាំងអស់នេះ មិនមែនជាឧបសគ្គ និងបញ្ហាប្រឈមរបស់ស្រ្តីឡើយ អ្វីដែលសំខាន់គឺពួកគាត់ ត្រូវមានគោលដៅខ្លួនឯងឲ្យច្បាស់ ហើយជំនះការលំបាកឲ្យបាន នោះភាពជោគជ័យ នឹងរត់មករកឲ្យទាំងអស់គ្នាដោយឯងៗ។

គួរបញ្ជាក់ថា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលនាំចូលផ្តាច់មុខគ្រឿងសម្អាងម៉ាក NNP បានពង្រីកវិសាលភាពរបស់ខ្លួន នៅទូទាំង២៥រាជធានីភ្នំពេញ បច្ចុប្បន្ននេះមាននារីប្រមាណ ៥ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ NNP។ ក្រៅពីបើកជំនួញ ផ្តាច់មុខគ្រឿងសម្អាងម៉ាក NNP ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលមាន អ្នកស្រី ទ្រី ដាណា ជាអគ្គនាយិកាបាន បើកអាជីវកម្មថ្មីស្រឡាងថ្មីបន្ថែមមួយទៀត គឺហាងមាស ពេជ្រ និងគ្រៀងអលង្កា «ដាណាលក់គ្រឿអលង្ការ» ហើយអាជីវកម្មមួយនេះ ក៏កំពុងតែរីកចម្រើន និងមានការគាំទ្រពីអតិថិជន ដោយនឹកស្មានមិនដល់ឡើយ។

ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានផ្តល់ឱកាសការងារ និងមុខរបរ ថែមទាំងប្រាក់ចំណូល ដល់នារីៗជាច្រើនជាពិសេស គឺបានផ្លាស់ប្តូរ ជីវិតរបស់នារីៗរាប់ម៉ឺននាក់ ផ្តើមចេញពីស្រ្តីមេផ្ទះ គ្មានចំណូល មកជាស្រ្តី ដែលមានមុខរបរច្បាស់លាស់ និងមានប្រាប់ចំណូលរាប់ពាន់ដុលារក្នុងមួយខែៗ៕