(ភ្នំពេញ)៖ អគ្គនាយករបស់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្ទ្រីប្យ៊ូសិន លោក ឡែន តាន់ បានអញ្ជើញវាគ្មិនកិត្តិយស និងដៃគូសហការជាច្រើនរូប ដើម្បីចូលរួមកម្មវិធី ASUS PRODUCT LAUNCH 2019 ក្នុងគោលបំណង ប្រកាសជាផ្លូវការ ដល់អតិថិជនអំពីការទទួលបានសិទ្ធិផ្ដាច់មុខ ក្នុងការនាំយកនៅផលិតផល ASUS មកកាន់ប្រទេសកម្ពុជា ហើយក៏ផ្សព្វផ្សាយ អំពីផលិតផល និងបច្ចេកវិទ្យាថ្មីៗរបស់ ASUS ផងដែរ។

ដោយសារតែមើលឃើញថា ទីផ្សាររបស់ប្រទេសកម្ពុជា មានតម្រូវការខ្លាំងទៅលើផលិតផលបច្ចេកវិទ្យា និង មានសក្តានុពលលូតលាស់ខ្លាំង ទៅលើផលិតផលកុំព្យូទ័រ និង ផលិតផលបច្ចេកវិទ្យានានា ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្ទ្រីប្យ៊ូសិន ពិតជាមានមោទនភាព ដែលបានសហការជាមួយក្រុមហ៊ុន Asus ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ ជាក្រុមហ៊ុនផលិត ផលិតផលកុំព្យូទ័រ និង ផលិតផលបច្ចេកវិទ្យា មានឈ្មោះបោះសំឡេងខ្លាំង ទាំងនៅលើ ទីផ្សារប្រទេសកម្ពុជា និងអន្តរជាតិ ដើម្បីនាំយកយីហោល្បីមួយនេះ មកចែកចាយផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្ទ្រីប្យ៊ូសិន មានការចែកចាយផលិតផល Asus ជាច្រើនប្រភេទដូចជា៖ Asus Gaming motherboards, Asus Graphic cards, Monitor, LCD, Gaming peripheral, Casing, Asus Commercial products ផងដែរ ហើយផលិតផលទាំងនេះ មានវត្តមាននៅប្រទេសកម្ពុជាយើងហើយ។ អ្វីដែលជាកត្តាជំរុញឲ្យក្រុមហ៊ុនសម្រេចចិត្តនាំចូលផ្តាច់មុខ ផលិតផលខាងលើនេះ នៅក្នុងប្រទេសកម្ពុជា ដោយសារតែក្រុមហ៊ុនចង់ឲ្យអតិថិជន មានភាពងាយស្រួលក្នុងការរកជាវទិញផលិតផល ASUS និងធ្វើឲ្យអតិថិជនរឹតតែមានភាពកក់ក្តៅ ក្នុងការប្រើប្រាស់ផលិតផលមួយនេះផងដែរ។

សម្រាប់ផលិតផលទាំងអស់នេះ អតិថិជនអាចរកជាវបាន នៅតាមបណ្តាហាងលក់កុំព្យូទ័រនានា នៅក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត ផលិតផល Asus ទាំងអស់ដែលនាំចូលដោយក្រុមហ៊ុន ជាផលិតផលមាន គុណភាពល្អ ក្នុងការប្រើប្រាស់, មានប័ណ្ណធានាត្រឹមត្រូវពីរោងចក្រ Asus និងជាផលិតផលដែលធ្វើឲ្យអតិថិជនទាំងអស់ ទទួលបាននូវបទពិសោធន៍ថ្មីៗ ក្នុងការប្រើប្រាស់ផងដែរ។ ដូចនេះរាល់អតិថិជន ដែលមានបញ្ហា ទៅលើការលេងហ្គេម, ការរចនារូបភាព, ធ្វើប្លង់ធំៗ, កាត់តវីដេអូ សូមកុំភ្លេចផលិតផល Asus ជាផលិតផលដែលស័ក្តិសម គ្រប់តម្រូវការរបស់អតិថិជន។

កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅភោជនីយដ្ឋាន Hard Rock Cafe Phnom Penh ហើយក៏មានការអញ្ជើញចូលរួមជាវាគ្មិន កិត្តិយសមកពីក្រុមហ៊ុន ASUS ផ្ទាល់ផងដែរ។ ជាការចាប់ផ្ដើម លោក ឡែន តាន់ បានធ្វើកិច្ចស្វាគមន៍បើកកម្មវិធី ជូនដល់ភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ និងផ្ដល់ជាមតិផ្ទាល់ខ្លួនផងដែរ អំពីទីផ្សារបច្ចេកវិទ្យានៅប្រទេសកម្ពុជាសព្វថ្ងៃ។

សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេសនេះ ក៏មានវត្តមានចូលរួមពីសំណាក់លោក Jason Chung ដែលជា Asus Regional Director និង លោក Jeremy Peng ដែលជា Asus Country Sale Manager អញ្ជើញមកពីក្រុមហ៊ុន ASUS ផ្ទាល់និង បានធ្វើបទបង្ហាញពីប្រធានបទខាងលើ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវកិត្តិយស។

សូមជម្រាបថា ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ជាក្រុមហ៊ុននាំចូល និង ចែកចាយផលិតផលបច្ចេកវិទ្យាឈានមុខគេ នៅក្នុងកម្ពុជា ដែលមានផលិតផលជាច្រើនប្រភេទដូចជា៖ ASUS, Targus, Synology, DELL EMC, Lenovo, Razer, DxRacer, Sony Projector, Sony Pro Bravia, Fuji Xerox, Transcend, APC, SonicWALL, Trendnet, Link basic, Aerohive, Bitdefender និងផលិតផលបច្ចេកវិទ្យា ដ៏ទៃៗទៀតជាច្រើន និង ជាក្រុមហ៊ុនផ្តល់នូវដំណោះស្រាយនានា ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាដែលមានគុណភាពល្អ តំលៃសមរម្យ និងសេវាកម្មរហ័ស៕