(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯកជាន់ខ្ពស់ យ៉ាង យូធាន ស្នងការរង ស្នងការនយោបាយ នៃសាលាបណ្ឌិតសភាកាំភ្លើងធំ និងការពារអាកាស នៃកងទ័ពប្រជាជនចិន ចូលជួបសម្ដែងការគួរសម នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន នៅព្រឹកទី១៥ ខែតុលា ឆ្នាំ២០១៩។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា កម្ពុជាមានសន្តិភាព មានការអភិវឌ្ឍ កងយោធពលខេមរភូមិន្ទ ក៏មានការរីកចម្រើនផងដែរ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានសំណូមពរដល់ភាគីមិត្តចិន បន្តជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងជួយកសាងវិទ្យាស្ថានទ័ពជើងគោក ព្រមទាំងគ្រឿងបំពាក់ ដើម្បីជាថ្នាលបណ្ដុះបណ្ដាលកងយោធពលខេមរភូមិន្ទ៕