(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ពិធីគម្រប់ខួប៣ឆ្នាំ នៃដំណើរការទីផ្សារ និងអបអរសាទរជ័យជម្នះ ដែលនាំមុខគេនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ក៏បានប្រកាសផ្តល់សំណាង ស្មាតហ្វូនកូនកាត់ OPPO Reno 2F ដ៏ថ្មីស្រឡាងចំនួនដប់គ្រឿង ដល់អតិថិជនដែលបានកក់ទុកមុន នូវស្មាតហ្វូនស៊េរីថ្មី ឬ OPPO Reno 2 Series (Blind Pre Order) ពីតាមបណ្តាហាងលក់ទូរស័ព្ទនានានៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះរហូតដល់ទៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

នេះជាដំណឹងល្អមួយ សម្រាប់អតិថិជនដែលជាហ្វេនរបស់ OPPO និងអ្នកគាំទ្របែបលក្ខណៈគ្រួសារ លើកនេះគ្រាន់តែកម្ម៉ង់ទុកសោះ បានចំណេញទូរស័ព្ទឥតគិតថ្លៃភ្លាមៗ រកឯណាបានឱកាសល្អៗបែបនេះ។

យោងតាម ទំព័រហ្វេបុកផ្លូវការរបស់ OPPO បានបញ្ជាក់យ៉ាងច្បាស់ថា គ្រប់អតិថិជនអាចអញ្ជើញទៅកក់ទូរស័ព្ទ Reno 2 series គឺ Reno 2 និង Reno 2F នៅតាមបណ្តាហាងលក់ទូរស័ព្ទ ដែលនៅក្បែរលោកអ្នកជាងគេ នោះម្ចាស់ហាងនឹងផ្តល់ជូននូវ «ប័ណ្ណកក់ទុកមុន (Blind Order Card)» សម្រាប់បំពេញចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែតុលា ដោយគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

ក៖ អតិថិជនត្រូវថតរូបកាន់បណ្ណកក់ទុកមុន (Blind order) ជាមួយម្ចាស់ហាង ឬបុគ្គលិកលក់របស់ក្រុមហ៊ុន OPPO ដែលលោកអ្នកបានកក់ទុកមុន
ខ៖ ត្រូវ Post រូបនោះ នៅលើគណនី Facebook ផ្ទាល់ខ្លួន និងដាក់ជា Public និង #MyChoiceReno2 #MyChoiceReno2F
គ៖ ត្រូវប្រាកដថា Post របស់លោកអ្នកត្រូវមានចំនួន Likes ចាប់ពី 20 Likes ឡើងទៅ

បន្ទាប់មកក្រុមហ៊ុន OPPO នឹងធ្វើការចាប់ឈ្មោះអ្នកឈ្នះដោយការ Random ជារៀងរាល់ថ្ងៃ។ ការចាប់យកឈ្មោះអ្នកឈ្នះរង្វាន់ដំបូង ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅម៉ោង៩ព្រឹក ហើយការប្រកាសឈ្មោះអ្នកឈ្នះនឹងធ្វើឡើងនៅថ្ងៃដដែល។ សម្រាប់កាលបរិច្ឆេទ និងទីតាំងទទួលរង្វាន់ ក្រុមហ៊ុន OPPO និងជូនដំណឹងតាមក្រោយ។

គួររំលឹកថា ក្រោយពេលបែកធ្លាយជាច្រើនសារគឺដឹងថា OPPO Reno 2 Series ជាកំពូលស្មាតហ្វូន ដែលកើតចេញពីកំណែរទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនា កាលីបជាងមុនជាមួយនិងអេក្រង់ AMOLED លាតពេញ និងការពារភ្នែក បំពាក់កាមេរ៉ាក្រោយបួនគ្រាប់ ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង OIS ថតវីដេអូ រំញ័រស្ទើរស្មើ “0” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត ថតរូបជិតបែបម៉ាក្រូ ថតរូបបែបទូលាយ ថតរូបZoom និងថតរូបបែបសខ្មៅ។ ជាពិសេស លោកអ្នកអាចរីករាយជាមួយនិងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ ឬហៅថា Video Bokeh និងកម្មវិធី Edit Video របស់ OPPO Reno 2 មកម៉ាសេតតែម្តង។

ចំណែកស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series និង Reno Series នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់ និងពញ្ញាក់អារមុ្មណ៍ដល់ អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង។ ស្មាតហ្វូនកូនកាត់រូបនេះ មានរចនាបថល្អឥតខ្ចោះ ស្រស់ស្អាត ទាន់សម័យបែបស៊ីវិល័យ កាលីប និងបំពាក់មកនូវកាមេរ៉ាក្រោយ៤ មានផ្ទៃរាបស្មើមិនងាយសឹកឡេន ស្រដៀងគ្នានិងស្មាតហ្វូនជំនាន់ក្រោយរបស់ Reno Series ដែរ។

ដូច្នេះលោកអ្នកដែលធ្លាប់ជាហ្វេនរបស់ OPPO ធ្លាប់ដឹងស្រាប់ពីគុណភាព គ្រប់ម៉ូឌែលរបស់ OPPO ពេលដែលចេញមកម្តងៗមិនមែនលំៗទេ ដូច្នេះកាន់តែមិនស្តាយក្រោយ ក្នុងការសម្រេចចិត្ត ធ្វើការកក់ទុកមុនដោយមិនចាំបាច់ខ្វល់ពីតម្លៃ (Blind Order) របស់ស្មាតហ្វូន OPPO Reno 2F និង OPPO Reno 2 សូមប្រញាប់រួសរាន់ឡើងទិញភ្លាម មានឱកាសឈ្នះរង្វាន់ OPPO Reno 2F ចំនួន១០គ្រឿងភ្លែត៕

https://youtu.be/-ye-dhy95cM