(ភ្នំពេញ)៖ នៅក្នុងវគ្គ Live Show សប្តាហ៍ទី៦នៃការប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក ដែលឧបត្ថម្ភផ្តាច់មុខដំបូងគេបង្អស់ ដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បានដាក់វិញ្ញាសា ប្រកួតដោយតម្រូវ ឱ្យបេក្ខជន បេក្ខនារីច្រៀងចម្រៀង ដែលជា បទ ចម្រៀង ដើម របស់ លោកស្រី ហឹម ស៊ីវន និងលោក ណូយ វ៉ាន់ណេត។

អ្វីដែលប្លែក បេក្ខជនដែល តម្រូវ ឲ្យ បកស្រាយបទ ចម្រៀង ដើម ទាំង នេះ ត្រូវ ប្រើ ប្រាស់ស្ទីលកាយវិការ ផ្ទាល់ខ្លួន ដើម្បីបញ្ចេញនូវសមត្ថភាពមួយបែបផ្សេងពីម្ចាស់ដើម សម្រាប់ ទាក់ទាញ សារគាំទ្រជាច្រើនពី ទស្សនិកជន។

មិនខុសពីសព្វមួយដងដែរ នៅក្នុងវគ្គនេះបានជម្រុះបេក្ខជនមួយរួបដែលទទួលបានសារគាំទ្រតិចជាងគេ គឺបេក្ខជន គឿន នភាល័យ ដែលមកពីរាជធានី ភ្នំពេញ។

មកដល់ពេលនេះ មានបេក្ខជនត្រឹម៨រូបប៉ុណ្ណោះ ដែលនឹងបន្តមានវត្តមានក្នុងវគ្គ Live Show សប្តាហ៍ទី៧៕