(ភ្នំពេញ)៖ លោក Andrew Chong វិនិយោគិនហុងកុង និងជានាយកប្រតិបត្តិក្រុមហ៊ុន Prestige Homes ដែលជាក្រុមហ៊ុនភ្នាក់ងារលក់គម្រោងអចលនទ្រព្យដ៏ធំនៅកម្ពុជា បង្ហាញពីសក្ដានុពល និងភាពរីកចម្រើនលើវិស័យអចលនវត្ថុនៅកម្ពុជា ទាំងពេលបច្ចុប្បន្ន និងអនាគត។

ការលើកឡើងបែបនេះរបស់លោក Andrew Chong ធ្វើឡើងក្នុងកម្មវិធី ពិព័រណ៌អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ២០១៩។ ពិព័រណ៌អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ២០១៩នេះ មានការតាំងបង្ហាញគម្រោងអចលនទ្រព្យធំៗ និងក្រុមហ៊ុនអចលនទ្រព្យ ចម្រុះទាំងក្នុងស្រុក និងអន្តរជាតិ។

លោក Andrew Chong ថ្លែងឲ្យដឹងថា «នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យកំពុងតែមាន ការរីកចម្រើនយ៉ាងខ្លាំង ដូច្នេះបានជាក្រុមហ៊ុនរបស់យើង សម្រេចចិត្តចូលមកវិនិយោគនៅកម្ពុជា។ ដើម្បីវិនិយោគការលក់គម្រោងអចលនទ្រព្យនៅកម្ពុជានេះ ក្រុមហ៊ុន Prestige Homes បានពាំនាំនូវបទពិសោធន៍ជាយូរឆ្នាំមកពង្រីក និងធ្វើឲ្យវិស័យនេះកាន់តែល្អប្រសើរ និងវិវត្តន៍ឥតឈប់ឈរ»

លោកបានបន្ដថា បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជាល្អមែនទែន ដោយឃើញថា មានក្រុមហ៊ុនអចលនទ្រព្យជាច្រើន បានចូលរួមក្នុងពិព័រណ៍ក្នុងថ្ងៃនេះ។ មែនទែនទៅបើវិស័យអចលនទ្រព្យមិនល្អនោះទេ ក៏គ្មានក្រុមហ៊ុនផ្សេងៗ ចូលរួមច្រើនបែបនេះដែរ។ ជាក់ស្ដែងដូចក្រុមហ៊ុន Prestige Homes ជាផ្នែកមួយក្នុងការតាំងពិព័រណ៍ ក្នុងវិស័យអចលនទ្រព្យផងដែរ។

លោកបានបន្ថែមថា សម្រាប់ក្រុមហ៊ុន Prestige Homes ជាក្រុមហ៊ុនមានបទពិសោធន៍ច្រើនឆ្នាំ, មានអ្នកជំនាញខាងផ្នែកសេវាកម្មលក់, ផ្នែកបម្រើសេវាកម្មអតិថិជន ហើយសម្រាប់សេវាកម្មរបស់យើង មានភាពលេចធ្លោរជាងគេ និងបានកំពុងទាក់ទាញអតិថិជនជាច្រើន។

លោកបានបញ្ជាក់ថា បច្ចប្បន្ននេះក្រុមហ៊ុន Prestige Homes មានអតិថិជនជាច្រើន។ កត្តាដែលនាំឲ្យក្រុមហ៊ុនទាក់ទាញអតិថិជនបានច្រើន ដោយសារអតិថិជនផ្ដល់នូវភាពជឿជាក់ខ្លាំង ជាមួយក្រុមហ៊ុនដែលមានចំណេះជំនាញជាក់លាក់, ច្បាស់លាស់លើវិស័យអចលនវត្ថុនេះ ដូចជាសេវា៖ ទិញ, លក់, ជួលអចលនទ្រព្យរួមមាន ជួលខុនដូ, Apartment, ដី, បុរី, ផ្ទះល្វែង, អាគារពាណិជ្ជកម្ម, សណ្ឋាគារ, ភោជនីយដ្ឋាន និងមានបម្រើសេវាកម្មគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មវាយតម្លៃអចលនទ្រព្យជាដើម។

លោកបានឲ្យដឹងថា «ការតាំងពិព័រណ៌នៅថ្ងៃនេះ ជាការតាំងពិព័រណ៍ដ៏ធំនៅកម្ពុជា ហើយខ្ញុំសង្ឃឹមថា ការតាំងពិព័រណ៍នៅថ្ងៃនេះ នឹងធ្វើឲ្យក្រុមហ៊ុន Prestige Homes ក៏ដូចជាគម្រោងផ្សេងៗ ទាក់ទងនឹងអចលនទ្រព្យនៅកម្ពុជា និងអ្នកវិនិយោគលើវិស័យនេះទាំងក្នុង និងក្រៅស្រុកយល់ដឹងបន្ថែម លើវិស័យអចលនទ្រព្យនៅកម្ពុជា»

សូមជម្រាបថា ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ មានការតាំងបង្ហាញគម្រោងអចលនទ្រព្យធំៗ និងក្រុមហ៊ុនអចលនទ្រព្យ ចម្រុះទាំងក្នុងស្រុក និងអន្តរជាតិ។ ពិព័រណ៍អចលនទ្រព្យកម្ពុជា បានក្លាយជាវេទិកាគំរូមួយសម្រាប់ប្រវត្តិសាស្រ្តនៃ ការទិញ-លក់អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។

ជាមួយនឹងការដាក់បង្ហាញគម្រោងបុរី ខុនដូ ដី និងអចលនទ្រព្យផ្សេងៗរាប់រយគម្រោង វេទិកានេះបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិ និងអន្តរជាតិ អ្នកទិញក្នុងស្រុក និងក្រៅស្រុករាប់ពាន់នាក់៕

https://www.prestigehomeskh.com/