(ភ្នំពេញ)៖ កម្មករសំណង់ម្នាក់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោក គង់ សុខេង តែងតែនិយាយប្រាប់ភរិយាគាត់ថា «ថ្ងៃណាមួយ យើងប្រាកដជាមានសំណាងធំមិនខានឡើយ» ពី ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលគាត់ទិញយកទៅពិសាជារៀងរាល់ថ្ងៃ ហើយក៏បានត្រូវរង្វាន់ ៤០លានរៀលពីភេសជ្ជៈនេះមែន។

លោក សុ ខេង បញ្ជាក់ថា៖ «ខ្ញុំតែងតែគិតពីឱកាសចំណេញត្រលប់មកវិញ ពេលខ្ញុំចំណាយ។ បើសិនខ្ញុំទិញកាហ្វេទឹកដោះគោ១៥០០រៀល ខ្ញុំនឹងអត់បានអីសោះ តែបើខ្ញុំថែម៥០០រៀល ដើម្បីទិញវើក WURKZ ខ្ញុំនឹងមានឱកាសឈ្នះរង្វាន់ត្រលប់មកវិញ យ៉ាងហោចណាស់ក៏បានភេសជ្ជៈ ១កំប៉ុងមកវិញដែរ។ លើកនេះខ្ញុំឈ្នះរង្វាន់ធំ ដូចអ្វីដែលខ្ញុំបានប៉ងហើយ»

លោកបន្ថែមថា ភេសជ្ជៈមួយកំប៉ុងក៏ជាការវិនិយោគមួយដែរ។ បើចំណាយប្រហាក់ប្រហែលគ្នា ហើយមានឱកាសចំណេញច្រើនជាង យើងគួរតែសាកល្បង ព្រោះសំណាងមើលមិនឃើញទេ។

កម្មករសំណង់រូបនេះ បន្តថា ទឹកប្រាក់៤០លានរៀលនេះ លោកនឹងយកទៅទិញគោទុកប្រវាស់ ដើម្បីបានចំណូលបន្ថែម និងយកទៅជួសជុលផ្ទះ ដែលខូចខាត និងកំពុងលិចទឹក៕