(ក្រចេះ)៖ កសិកររស់នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ លោក ភឿ ហ៊ន សម្រេចបំណងប្រាថ្នា ដោយទទួលបានថវិកាគ្រប់គ្រាន់ សម្រាប់រៀបចំមង្គលការជាមួយនារីដែលខ្លួនស្រឡាញ់ បន្ទាប់ពីឈ្នះរង្វាន់៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលលោកទិញទទួលទានត្រឹម១កំប៉ុងប៉ុណ្ណោះ។

លោកបានឱ្យដឹងថា «វាជារឿងសំណាងហួសថ្លែង ដែលខ្ញុំស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង។ រង្វាន់៤០លានរៀលនេះ គឺមកចំពេលម៉ាច់តែម្តង ព្រោះខ្ញុំតែងស្រម៉ៃថា នឹងបានរៀបការជាមួយនារីក្នុងដួងចិត្តម្នាក់ តែខ្ញុំមិនមានលុយច្រើនសម្រាប់ចាត់ចែងមង្គលការទេ ពេលនេះបានដូចចិត្តហើយ»

អ្នកស្រុកចិត្របុរីរូបនេះបន្ថែមថា ថវិកាមួយផ្នែកនៃប្រាក់រង្វាន់នេះនឹងជូនម្តាយរបស់លោកខ្លះ សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងខ្លះទៀត សម្រាប់លោកយកទៅរៀនជំនាញជួសជុលម៉ូតូ ដើម្បីបង្កើតមុខរបរទៅថ្ងៃអនាគត៕