(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ៤,៥៨៧គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យចំនួន ១,៤២៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១,១៩២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៦ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន ៣,០២៩គ្រឿង និងផាកពិន័យ ១,៧៤៥ករណី។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៧,៤៣៣គ្រឿង រកឃើញយានយន្តល្មើស និងផាកពិន័យ ៩,០២៧គ្រឿង៕