(ភ្នំពេញ)៖ ក្រុមប្រតិភូនៃកម្មវិធីប៉ាម៉ា ក្បាច់គិតលេខរហ័ស ជួយអភិវឌ្ឍន៍ខួរក្បាល មានបញ្ចូលស្មារតីសហគ្រិនភាព និងភាពជាអ្នកដឹកនាំ លំដាប់ថ្នាក់ពិភពលោក ឈ្មោះថាកម្មវិធីប៉ាម៉ា (PAMA PROGRAM) បាននិងកំពុងនាំកុមារឆ្នើម ដែលអាចគិតលេខគណិតវិទ្យាដោយមាត់ទទេរបានត្រូវ ហើយរហ័សបំផុត គ្រូឆ្នើម គ្រូបង្រៀនកម្មវិធីប៉ាម៉ា ដៃគូទទួលសិទ្ធិប្រតិបត្តិការ មាតាបិតា-អាណាព្យាបាល សរុបទាំងអស់ ចំនួន៤១នាក់ ធ្វើទស្សនកិច្ចសិក្សាអន្តរជាតិ នៅប្រទេសសឹង្ហបូរី និងម៉ាឡេស៉ី ចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី០១-០៤ ខែតុលា ឆ្នាំ២០១៩។

គោលបំណងមួយ ក្នុងចំណោមដំណើរទស្សនកិច្ចសិក្សាអន្តរជាតិនេះ គឺដើម្បីលើកទឹកចិត្តដល់កុមារឆ្នើម-គ្រូឆ្នើម ដែលរៀននិងបង្រៀនកម្មវិធីប៉ាម៉ា និងដើម្បីឱ្យកុមារនិងគ្រូទាំងនោះ បានដកស្រង់បទពិសោធនៅបរទេស ក៏ដូចជាបទពិសោធន៍ថ្មីៗ ក្នុងការអភិវឌ្ឍចំណេះដឹងបន្ថែមទៀត។

នាយកចាត់ចែងកម្មវិធីប៉ាម៉ា លោក ផុន សុភា បានឱ្យដឹងថា កុមារ និងគ្រូឆ្នើម ដែលមានឱកាសទៅធ្វើទស្សនកិច្ចសិក្សា នៅប្រទេសសឹង្ហបូរី និងម៉ាឡេស៉ីនេះ មួយចំនួនជាកុមារជ័យលាភី ដែលទទួលបានពិន្ទុខ្ពស់បំផុត ក្នុងការប្រឡងប្រជែងថ្នាក់ជាតិរបស់ប៉ាម៉ា កាលថ្ងៃទី១៨ ខែសីហាកន្លងទៅ។ ចំណែកឯកុមារមួយចំនួនទៀត គឺជាកុមារឆ្នើមប្រចាំសាលា ដែលជាដៃគូទទួលសិទ្ធិសហការប្រតិបត្តិការ របស់កម្មវិធីប៉ាម៉ា។

លោក ផុន សុភា បានរំពឹងទុកថា ដំណើរទស្សនកិច្ចសិក្សាអន្តរជាតិនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កុមារ ដែលរៀនកម្មវិធីប៉ាម៉ា ក្បាច់គិតលេខរហ័សលំដាប់ពិភពលោក។ ផលប្រយោជន៍នេះ គឺកុមារអាចទទួលបានចំណេះដឹងថ្មីៗ និងអ្វីៗដែលល្អនៅប្រទេសគេ ហើយពេលកុមារមកវិញ គាត់នឹងអាចយកចំណេះដឹងទាំងនោះ ទៅប្រើប្រាស់ក្នុងការកសាងសមត្ថភាព និងចំណេះដឹងខ្លួនឯងបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា កម្មវិធីប៉ាម៉ា គឺជាឧស្សហកម្មក្បាច់គិតលេខចុងក្រោយបំផុត នៃពិភពលោកដែលមានដាក់បញ្ចូលស្មារតីសហគ្រិនភាព និងភាពជាអ្នកដឹកនាំដល់អ្នករៀននិងបង្រៀន ហើតជាស្នាដៃអក្សរសាស្រ្ត ដែលស្រាវជ្រាវបង្កើតឡើងដោយកូនខ្មែរ ដែលទទួលបានការចុះបញ្ជីការពារស្នាដៃ តាមរយៈលិខិតលេខ ១៣ល.ប.ជ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្មវិធីនេះ អាចជួយឲ្យកុមារគិតលេខរហ័ស គឺលើសការប្រើវិធីគិតលេខធម្មតា ដល់ទៅ៤ដងឯណោះ ហើយពិសេសជាងនេះទៀតនោះ កុមារមានប្រលឹងសហគ្រិនភាព និងភាពជាអ្នកដឹកនាំថែមទៀតផង។

កម្មវិធីប៉ាម៉ា ក៏មានការបណ្តុះបណ្តុះបណ្តាល ដល់យុវជន មាតាបិតា និងស្ថាប័នដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីប៉ាម៉ា ឧស្សាហកម្មក្បាច់គិតលេខចុងក្រោយបំផុត នៃពិភពលោកមួយនេះផងដែរ។ ចង់ទទួលសិទ្ធិប្រតិបត្តិការ (អាជ្ញាបណ្ណពិសេស) កម្មវិធីប៉ាម៉ា ដើម្បីដាក់បង្រៀនសូមទំនាក់ទំនង ០១០ ៩៥៤ ៨៥៤ ឬ ០៨៨៨ ៧៨៩ ៧៧៧ ឬ ០៧៧ ៦១៦ ៧៧៧។

គោលបំណងនៃការបង្កើត កម្មវិធីប៉ា (PAMA PROGRAM) ម៉ានេះឡើង ដើម្បីចូលរួមចំណែក ពន្លឿនលើការលើកកម្ពស់គុណភាពអប់រំសហគមន៍ជាតិ និងអន្តរជាតិ ពិសេសនៅកម្ពុជាបន្ថែមទៀត។ វាគឺជាកម្មវិធីពិសេសមួយ សម្រាប់អភិវឌ្ឍខួរក្បាលកុមារទាំងសងខាង ដោយប្រើឧបករណ៍ក្បាច់គិតលេខ ដែលជាលទ្ធផលជួយឱ្យកុមារឆ្លាត។

កុមារឆ្លាត គឺកុមារដែលពូកែ SMILOC3 (Science, Math, Imagination, Leadership, Observation, Creative, Confidence, and Calculation) ពូកែវិទ្យាសាស្រ្ត ពូកែគណិតវិទ្យា ពូកែភាពជាអ្នកដឹកនាំ ពូកែគិតពីអរូបីមករូបី ពូកែភាពជាអ្នកដឹកនាំ ពូកែអង្កេត ពូកែច្នៃប្រឌិត ពូកែគ្រប់គ្រងអារម្មណ៍ដោយទំនុកចិត្ត ពូកែចងចាំ និងគិតលេខឃើញបានរហ័សដោយមាត់ទទេរ ថែមទាំងជួយឱ្យកុមារមានផ្នត់គំនិតសហគ្រិនភាព និងភាពជាអ្នកដឹកនាំជឿនលឿនដល់កុមារទៀតផងប្រសិនបើរៀនចប់កម្មវិធីនេះ៕