(ភ្នំពេញ)៖ នាយ សាន ម៉ៅ តារាកំប្លែងដ៏ល្បីមួយរូបរបស់កម្ពុជា បានទទួលមរណភាព នៅម៉ោង៦ល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ នៅឯមន្ទីរពេទ្យប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់ លោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ។

លោក ហេង ឡុង បានបញ្ជាក់យ៉ាងខ្លីប្រាប់ Fresh News ដូច្នេះថា៖ «ខ្ញុំបាទក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដែលលោកពូ សាន ម៉ៅ បានទទួលមរណៈភាពនៅម៉ោង៦ល្ងាចនៅឯមន្ទីរពេទ្យប្រទេសថៃ»