(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៥,៩៦១គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងផាកពិន័យចំនួន១,៨៤៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន១,៥៣០​គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦,៧៤៥គ្រឿង រកឃើញយានយន្តល្មើស ២,៦៣០គ្រឿង ក្នុងនោះម៉ូតូ២​,២០៦គ្រឿង និងផាកពិន័យ២,៦៣០គ្រឿង ក្នុងនោះម៉ូតូ ​២,២០៦គ្រឿង៕