(ព្រះសីហនុ)៖ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ (ចាប់ពីថ្ងៃ២៧-២៩ ខែកញ្ញា) នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ ខេត្តព្រះសីហនុទាំងមូលទទួលបានភ្ញៀវទេសចរចំនួន ៨២,៩៥៨នាក់ កើនឡើង ៤.២៣% ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ចំនួនភ្ញៀវអន្តរជាតិដែលទៅកម្សាន្តនៅខេត្តនេះ មានការកើនឡើងដល់ទៅ ៥៧៥.២៤% បើធៀបនឹងពេលដូចគ្នានៃឱកាសបុណ្យភ្ជុំបិណ្ឌ នៅឆ្នាំ២០១៨។

របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរសរុប ៨២,៩៥៨នាក់ កើនឡើង ៤.២៣% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៣៩,៦៧៥នាក់ ថយចុះ ៤៥.៧៨% ចំណែកឯភ្ញៀវទេសចរអន្តរជាតិមានចំនួន ៤៣,២៨៣នាក់ កើនឡើង ៥៧៥.២៤%»។

បើតាមការអះអាងរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបង្ហាញថា តម្លៃសេវាកម្មស្នាក់នៅ សណ្ឋាគារ បឹងហ្គាឡូ ផ្ទះសំណាក់ មិនមានការឡើងថ្លៃឡើយ ចំណែកម្ហូបអាហារ និងគ្រឿងសមុទ្រមានការឡើងថ្លៃបន្តិចបន្តួច៕