(ភ្នំពេញ)៖ អតីតមេទ័ពតស៊ូហ្វ៊ុនស៊ិនប៉ិច ដែលបច្ចុប្បន្នពួកគាត់ ខ្លះជានាយឧត្តមសេនីយ៍ កំពុងបំរើការងារជាតំណាងរាស្ត្រមណ្ឌល ខេត្តបន្ទាយមានជ័យ ខ្លះទៀតជាទីប្រឹក្សារាជរដ្ឋាភិបាល គឺលោក សេរី កុសល, លោក ខាន់ សាវឿន និងលោក ឈឹម សាខន ព្រមទាំងអ្នកតស៊ូផ្សេងទៀត បានថ្កោលទោស និងប្រឆាំងនូវទង្វើ របស់មេចលនាឧទ្ទាមក្រៅច្បាប់ សម រង្សី ដែលមានជំងឺសរសៃប្រាសាទ ជេរប្រមាថ ព្រះមហាក្សត្ររំលោភរដ្ឋធម្មនុញ្ញ។

អតីតមេទ័ពទាំងនោះបានលើកឡើងថា ចេតនាធំចម្បងរបស់ទណ្ឌិត សម រង្ស៊ី ដែលខ្សែស្រឡាយនៃពូជក្បត់ជាតិ សម សារី តែងតែចិញ្ចឹមចិត្តជាច្រើនឆ្នាំមកហើយនោះ គឺការសងសឹករបបរាជានិយមជួសឪពុកខ្លួន គឺសម សារី ។

ជាមួយគ្នានេះអតតីមេទ័ពទាំងនោះ បានគាំទ្ររាល់សេចក្តីក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន គឺការថែរក្សាសុខសន្តិភាពបច្ចុប្បន្ន ដែលទំរាំរកបាន គឺត្រូវចំណាយជីវិតខ្មែរដ៏ច្រើនឥតគណនា រួមទាំងសន្សល់នូវជនពិការរាប់សែននាក់។ ពួកគាត់ក៏បានគាំទ្រសេចក្តីថ្លែងការណ៍ របស់ក្រសួងយុត្តិធម៌ បញ្ជាក់ច្បាស់ថា នោះគឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ប្តូររបបរាជានិយមពិតប្រាកដ ធ្វើឡើងដោយមេចលនាឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងបក្សពួកមួយក្តាប់តូច ដែលនេះជាឈ្នាន់បំផ្ទុះឱ្យមានការបង្ហូរឈាម ហិនហោច ខ្លោចផ្សារ លើសពីអតីតកាល ក្រោមការញុះញង់ពីបរទេស។

ក្រុមអតីតមេទ័ពហ្វ៊ុនស៊ិនប៉ិចបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់សូមប្រកាសប្រឆាំងដាច់អហង្ការ រាល់ទង្វើរបស់បុគ្គល សម រង្សី ដែលមានចរិកក្បត់ជាតិ ក្បត់ប្រជាជន ក្បត់ព្រះរាជបាល្ល័ង្គ មួលបង្កាច់ ញុះញង់ បំភ្លៃ បោកប្រាស់ ហើយដែលធ្វើឱ្យ សម រង្ស៊ី បានប្រព្រឹត្ត គឺគ្រាន់តែចង់ ឱ្យខ្លួនមានឈ្មោះឡើងវិញកុំឱ្យគេភ្លេច ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែលពួកគេពុំដែលរំលឹកឈ្មោះនេះ ក្នុងកញ្ចប់នយោបាយនៅកម្ពុជា និងជាជំរើសចុងក្រោយតែមួយគត់របស់បុគ្គល សម រង្ស៊ី ក្នុងការបន្តជាលេស គេចវេសពីការសន្យាចូលស្រុករបស់ខ្លួន»

ជាមួយគ្នានេះក្រុមអតីតមេទ័ពទាំងនោះ បានអំពាវនាវដល់សហការីទាំងអស់ ដែលកំពុងរស់នៅគ្រប់ច្រកល្ហក គ្រប់បណ្តាអង្គភាពនានា ក្នុងប្រទេស សូមកុំចាញ់បោកឧបាយកលទុច្ចរិត តាមគ្រប់រូបភាពជាមធ្យោយបាយជាថវិកា -ល- របស់ពួកក្បត់ជាតិ តត្រកូលនេះឱ្យសោះ សូមរួបរួមគ្នាជាមួយឆ្លុងមួយ ជុំវិញព្រះរាជបល្ល័ង្គ និងជុំវិញរាជរដ្ឋាភិបាលបច្ចុប្បន្ន បន្តថែរក្សាសុខសន្តិភាព ពីព្រោះពួកយើងបានហែលឆ្លងកាត់ការលំបាកវេទនា ឈឺចាប់ ព្រាត់ប្រាស់ឆ្អែតឆ្អន់ហើយ ដោយការបោកប្រាស់គ្រប់រូបភាព ពីអតីតកាលទំរាំយើងអាចមានឱកាសដូចសព្វថ្ងៃ ពិសេស គឺការរួមចំណែកនាំមកជូនជាតិមាតុភូមិ នូវរបបរាជានិយមដ៏ល្អរឹងមាំ ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ៕