(ក្រចេះ)៖ លោកឧត្ដមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា កម្លាំងរបស់លោក ដោយមានការសម្របសម្រួលរបស់ព្រះរាជអាជ្ញា នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែ ២កន្លែង បន្លំលក់ឥវ៉ាន់ចាប់ហួយ នៅចំណុចវត្តប៉ាឆា សង្កាត់ក្រចេះ និងភូមិរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ ដោយឃាត់ខ្លួនជនស្រ្តី ២នាក់ និងវត្ថុតាងមួយចំនួន រួមមានទូរស័ព្ទចំនួនពីរគ្រឿង និងបញ្ជីកត់ឆ្នោតមួយចំនួន។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ជិន ស្រីមុំ អាយុ៤៥ឆ្នាំ និងទី២ ឈ្មោះ គង់ សុជាតា អាយុ ៣៣ឆ្នាំ។

បច្ចប្បន្នជនសង្សយ័ទាំងពីរនាក់ ត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលា៕