(ភ្នំពេញ)៖ ម្ចាស់សំណាង លោក ឃិត ប៊ុនថេត និយាយថាគាត់ បន់ស្រន់ និងតស៊ូ ពិសាគោជល់ រហូតបានត្រូវរង្វាន់ធំនេះ ជាសំណាងដែលគាត់បានប៉ងជាយូរមកហើយ។

លោកបន្ថែមថា លោកពិសាគោជល់រាល់ថ្ងៃ ហើយលួចបន់នៅក្នុងចិត្តថា សូមឲ្យគាត់ត្រូវបានរង្វាន់ធំរបស់គោជល់ ព្រោះវាអាចជួយសម្រួលការងាររបស់លោករាល់ពេល ដែលលោកចុះធ្វើការនៅតាមខេត្ត។

លោក ឃិត ប៊ុនថេន អាយុ៤០ឆ្នាំ ជាជាងថតវីដេអូ នៅក្នុងផ្សារកាណាឌីយ៉ា ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ បានឈ្នះមហារង្វាន់ធំរថយន្ត Mazda Eclipse ឆ្នាំ២០១៩ ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ពេលដែលគាត់ទិញពីអ្នកលក់ភេសជ្ជៈ នៅមុខផ្ទះរបស់គាត់។ នេះជារង្វាន់ធំទី៩ ហើយដែលក្រមភេសជ្ជៈប៉ូវកម្លាំង គោជល់ ចែកជូនដល់អ្នកត្រូវរង្វាន់។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់ នាំយកមហារង្វាន់ធំនេះ ចែកជូនផ្ទាល់ដល់ លោក យិត ប៊ុនថេត នៅស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី ហើយនឹងបន្តនាំយកមហារង្វាន់ ទៅជូនដល់ផ្ទះរបស់លោក នៅខណ្ឌពោធិ៍សែនជ័យតែម្តង។ មិនតែប៉ុណ្ណោះនៅល្ងាចម្សិលមិញនេះដែរ អ្នកលក់ភេសជ្ជៈគោជល់ ដែលអ្នកទិញបានត្រវរង្វាន់រថយន្ត Mazda ក៏ទទួលបានរង្វាន់លើកទឹកចិត្តចំនួន ១០លានរៀលផងដែរ។ ដូចពាក្យស្លោករបស់ថា «អ្នកលក់បានលុយ អ្នកពិសារបានឡាន»។

ទន្ទឹមនឹងនោះ ក៏មានអ្នកដែលមានអ្នកសំណាងត្រូវរង្វាន់ធំបន្ទាប់ គឺទឹកប្រាក់ ៥,០០០ដុល្លារ និងរង្វាន់ម៉ូតូហុងដាឌ្រីម ក៏បានមកទទួលរង្វាន់ដែរ។
សូមរំលឹកថា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនបានបន្ថែមរង្វាន់ថ្មីគឺ លុយសុទ្ធ ៥,០០០ដុល្លារ បន្ថែមលើរង្វាន់ចាស់ ដែលការចែកមហារង្វាន់នេះ នឹងអាចធ្វើឲ្យលោកអ្នក ក្លាយជាអ្នកមាន ដោយមិនដឹងខ្លួន។ ជាពិសេសជាងនេះទៅទៀត អ្នកលក់ដែលតាំងវង្វាន់គោជល់បានស្អាត និងច្រើននៅមុខតូបនាង ទទួលបានរង្វាន់យ៉ាងភ្ញាក់ផ្អើល ពីក្រុមការងារគោជល់ ប្រសិនបើក្រុមការងារបានជួប។

ដូចនេះ សូមអតិថិនជន ដែលគាំទ្រភេសជ្ជៈប៉ូវកម្លាំង គោជល់ បន្តការគាំទ្រដើម្បីទទួលមហាសំណាងនេះបន្តទៀត ព្រោះថាគោជល់ នឹងបន្តជំរុញការតស៊ូ សម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកជានិច្ច។ លោកអ្នក អាចប្តូររង្វាន់បាននៅក្រុមហ៊ុន ហេរ៉ូឃីង (គោជល់) អាសយដ្ឋានអាគារលេខ៣៤៤ មហាវិថីម៉ៅសេទុង ភូមិ៦ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០៧៧ ៥៩៩ ៨៥៩ រៀងរាល់ម៉ោងធ្វើការ ៕