(ស្ទឹងត្រែង)៖ លោកពេជ្រ កែវមុនី​ អភិបាលខណ្ឌមានជ័យនៅថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០១៩ បានចុះសួរសុខទុក្ខ លោកយាយខាវ ថងញ៉ុត អាយុ៨០ឆ្នាំ ដែលត្រូវជាភរិយាអធិរាជ​សម្លេងមាស លោកតាស៊ិន ស៊ីសាមុត ។

លោកយាយខាវ ថងញ៉ុត សព្វថ្ងៃ រស់នៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

លោកយាយខាវ ថងញ៉ុត ភរិយាលោកតាស៊ិន ស៊ីសាមុត មានកូនចំនួន៣នាក់ស្លាប់២នាក់ នៅសល់កូនស្រី ១នាក់ សព្វថ្ងៃគាត់រស់នៅជាមួយ
កូនស្រីរបស់គាត់។

ក្នុងឱកាសនោះដែលលោក ពេជ្រ កែវមុនី ក៏បានឧបត្ថម្ភ ជាថវិការបស់លោកមួយចំនួនដល់លោកយាយផងដែរ៕