(ភ្នំពេញ)៖ ក្រុមហ៊ុន អាយ អេឡិកត្រូនិក (​ICE Electronics​) ដែលជាក្រុមហ៊ុនដែលឈានមុខគេបំផុតនៅប្រទេសកម្ពុជា ក្នុងការលក់ផលិតផល​អេឡិចត្រូនិចជាច្រើន ​ល្បីៗមានដូចជា Dell, Lenovo, Razer, Sonicwall, Honeywell, Sony Projector, Sony Pro-Bravia, Fuji Xerox, Transcend, APC, Bitdefender និងឧករណ៍អេឡិចត្រូនិចផ្សេងៗទៀត​ ព្រមទាំងផ្តល់ដំណោះស្រាយនានាផ្នែកបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ បានធ្វើការសម្ពោធសាខាថ្មីរបស់ខ្លួនជាផ្លូវការ ​ស្ថិតនៅ​អគារ​អូឡាំព្យា​ស៊ីធី S-512 និង S-512A ផ្លូវ161 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា សាខានេះបានផ្លាស់ប្ដូរពីទីតាំងចាស់ ដែលមានអាស័យដ្ឋានស្ថិត​នៅ​ផ្ទះលេខ២៩៣-២៩៥ ផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​។

កញ្ញា ខៀវ ចាន់រដ្ឋា ​​អគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អាយ អេឡិកត្រូនិក (​ICE Electronics​) ក៏បានថ្លែងអំណរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារកន្លងមករហូតដល់ក្រុមហ៊ុនមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ។

អគ្គនាយករូបនេះ ក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងចាស់ទាំងថ្មីផងដែរ ដែលតែងតែគាំទ្រក្នុងការជាវ និង​ជឿជាក់ទៅលើផលិតផល និង​សេវាកម្ម ទាំងអស់របស់ក្រុមហ៊ុនកន្លងមក ហើយសូមឲ្យអតិថិជនទាំងអស់បន្តគាំទ្រនៅផលិតផល និង​សេវាកម្ម​របស់ក្រុមហ៊ុនតទៅទៀត ហើយក្រុមហ៊ុន​សន្យាថា ខិតខំប្រឺងប្រែងបន្តទៀតក្នុងការបម្រើសេវាកម្ម ក៏​ដូចជាផ្ដល់ជូននៅផលិតផលដែលមានគុណភាពល្អ ដល់អតិថិជនទាំងអស់របស់ខ្លួន។

សូមជម្រាបថា មកទល់សព្វថ្ងៃនេះ ក្រុមហ៊ុន អាយ អេឡិកត្រូនិក មានសាខាចំនួន​៣​កន្លែង ដូចខាងក្រោម៖

*សាខា អាយ អេឡិកត្រូនិក អគារ​អូឡាំព្យា ស៊ីធី S-512 និង S-512A ផ្លូវ161 រាជធានីភ្នំពេញ។ លេខទូរស័ព្ទ៖ ០៧៧ ៨៨៨ ២៨៦ / ០៧៧ ៨៨៨ ៦៥០
*សាខា អាយ អេឡិកត្រូនិក (ផ្លូវមុន្នីវង្ស) ផ្ទះលេខ ២៤៦ E0+E1 មហាវិថីព្រះមុន្នីវង្ស រាជធានីភ្នំពេញ។ លេខទូរស័ព្ទ៖ ០៧៧ ៨៨៨ ១៨៩ / ០៧៧ ៨៨៨ ៤៦៥
*សាខា អាយ អេឡិកត្រូនិក (ទឹកថ្លា) ផ្ទះលេខ ៦១-៦៣ ផ្លូវលេខ ១០១៩ ណតប្រ៊ីដ៍ រាជធានីភ្នំពេញ។ លេខទូរស័ព្ទ៖ ០៧៧ ៨៨៨ ៤៣៧ / ០៩៣ ៨៨៨ ៤៥៣
Website: www.icekh.com, Facebook: ICE Electronics៕