(ភ្នំពេញ)៖ ក្រុមហ៊ុន LG ជាក្រុមហ៊ុនឈានគេមួយ លើច្ចេកវិទ្យានៃឧបករណ៍ប្រើប្រាស់អេឡិចត្រូនិច ហើយថ្មីៗនេះក្រុមហ៊ុន LG បានបង្ហាញវត្តមានម៉ាស៊ីនបោកសម្លៀកបំពាក់ TwinWash (ម៉ាស៊ីនភ្លោះ) នៅលើទីផ្សារកម្ពុជាហើយ ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់។

LG TwinWash គឺជាប្រភេទម៉ាស៊ីនភ្លោះ ដែលមានរូបរាងស្អាតទាន់សម័យ ចំណេញពេលវេលា អាចដំណើរការបោកគក់២ កន្លែងផ្សេងគ្នាក្នុងពេលតែមួយ វាមានភាពងាយស្រួល ក្នុងការបែងចែកសម្លៀកបំពាក់ ដែលត្រូវបោកគក់ផ្សេងគ្នា ដូចជាសម្លៀកបំពាក់ពណ៌ស សម្លៀកបំពាក់ពណ៌ សម្លៀកបំពាក់ទារក ភួយ កន្សែងជាដើម៕