(ភ្នំពេញ)៖ ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ខ្សែស្រឡាយទូរសព្ទឆ្លាតវៃ OPPO ជំនាញខ្លាំងបំផុតខាងថតរូបសែលហ្វី និងថតពេលយប់ ដែលនេះជាលក្ខណៈពិសេសមួយ ទូរសព្ទម៉ាកល្បីៗដទៃទៀត អាចនឹងមានដូចឬសមត្ថភាពប្រហាក់ប្រហែលគ្នា។

ប៉ុន្តែមានលក្ខណៈពិសេសមួយដែល OPPO បានបញ្ចូលទៅម៉ូដែល F9 ដែលធ្វើម៉ាកល្បីៗដទៃទៀត ចង់ផ្ងារជើងត្រង់បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាក៥នាទី និយាយ២ម៉ោង។

គួរឱ្យរំលឹកផងដែរបច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Chargeបានបំពាក់មកជាមួយត្រកូល F តាំងពី F1Plus និង F3 Plus។

F9 មាន៤ពណ៌ សម្រាប់ជ្រើសរើសគឺពណ៌ខៀវ (Twilight Blue) ពណ៌ក្រហម (Sunrise Red) ពណ៌ស្វាយ (Starry Purple) ដែលសុទ្ធតែជា ពណ៌ពេញនិយមសម្រាប់អ្នកប្រើប្រាស់ ហើយថ្មីចុងក្រោយមួយទៀត គឺបៃតងលាយស (Jade Green)។

លើសពីនេះទៅទៀត ពណ៌ថ្មីចុងក្រោយ គឺបៃតងលាយស (Jade Green) ក៏បានបង្ហាញរូបរាងយ៉ាងស្រស់ស្អាតនៅក្នុង វីឌីអូថ្មីអ្នកនាង ពេជ្រ សោភា របស់ក្រុមហ៊ុន OPPO ទៀតផង។ វីដេអូ «Lock សោរបេះដូង» មានការគាំទ្រយ៉ាងច្រើន ជាពិសេសបានជំរុញដល់ការលក់ OPPO F9 ឱ្យមានការកើនឡើង ក្នុងនោះគឺ ការលក់ចេញពណ៌មានចំនួនកំណត់ បៃតងលាយស (Jade Green) ធ្វើឱ្យអស់ពីស្តុកតែម្តង។

អ្វីដែលកាន់តែពិសេសជាងនឹងទៅទៀតនោះ ដើម្បីជាកាដូតបស្នងទៅកាន់អតិថិជនសម្រាប់ឆ្នាំថ្មី ដោយរាល់ការជាវ OPPO F9 គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងទទួលបានប័ណ្ណធានាលើអេក្រង់ដែលមានសុពលភាព ៦ខែគិតចាប់ពីថ្ងៃដែលបានជាវ។

ប្រសិនបើអេក្រង់មានការបែកបាក់ ឬខូចខាត អតិថិជនអាចប្រើបណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្ដូរយកអេក្រង់ថ្មី បានចំនួនមួយដងដោយមិនគិតថ្លៃ ពី OPPO Service center។ ប៉ុន្តែបើមានការបាត់បង់នូវប័ណ្ណធានានេះ នោះ លោកអ្នកនឹងមិនអាចទទួលបាននូវអត្ថប្រយោជន៍នេះឡើយ។

មើលមុខងារ ស្របនឹងតម្លៃសមរម្យ ៣៣៩ដុល្លារអាមេរិក OPPO F9 ចំណុចពិសេសជាច្រើនទៀតដូចជា៖

* អេក្រង់បែបដំណក់ទឹក (Water drop Screen) ទំហំ ៦,៣ អ៊ិញ FullHD+
* រចនា ស្រោបស៊ុមពណ៌មាស និងមានពណ៌បៃតងថ្មីដែលពណ៌នេះប្រៀបដូចជាត្បូងមរកត
* ថាមពលថ្មទំហំធំ ៣៥០០មីលីអំពែ
* បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាកថ្ម៥នាទី និយាយបាន២ម៉ោង
* បច្ចេកវិទ្យា AI Beauty 2.1 ដែលធ្វើឱ្យការថតរូបកាន់តែស្រស់ស្អាត
* បច្ចេកវិទ្យាដោះសោរដោយការស្គែនមុខ (Facial Unlock)
* កាមេរ៉ាមុខ២៥ មេហ្គាភិចសែលកាមេរ៉ា ក្រោយ ១៦+២ មេហ្គាភិចសែល
* ដើរដោយ Color OS 5.2 និងប្រព័ន្ធដំណើរការ Android 8.1 មានRam 6GB និងមេម៉ូរី 64GB។

ខ្សែស្រឡាយទូរស័ព្ទឆ្លាតវៃ OPPO បានហក់សន្ទុះលក់ដាច់ខ្លាំងមែនទែន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ លើទីផ្សារអន្តរជាតិ។ ចំណែកឯក្នុងប្រទេសយើងវិញក៏មិនអន់ដែរ រហូតដល់ម៉ូដែលខ្លះដាច់ស្តុកថែមទៀតផង ដូច្នេះហើយបានជាមានពេលខ្លះ OPPO បើកការកម្ម៉ង់ទុកជាមុនរាល់ពេលចេញម៉ូដែលថ្មីៗ។

យ៉ាងណាមិញយើងចាំមើលថា OPPO នឹងមានចេញនូវម៉ូដែលថ្មីអ្វីបន្តទៀត នៅពេលឆាប់ៗខាងមុខនេះ? បន្ទាប់ពីម៉ូដែលOPPO F9 ទទួលបានការជោគជ័យរួចមកហើយ៕