(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ និងនិយោជកសហគ្រាស គ្រឹះស្ថានការងារទាំងអស់ ពិសេសរោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ត្រូវបានរក្សាទឹកសម្រាប់ប្រើប្រាស់ និងទឹកស្អាតសម្រាប់បរិភោគឱ្យបានគ្រប់គ្រាន់ ពីព្រោះមានការព្យាករណ៍ថា នៅរដូវប្រាំងនេះកម្ពុជានឹងទទួលរងអាកាសធាតុក្ដៅខ្លាំង។

ការចេញសេចក្ដីជូនដំណឹងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំមួយឱ្យដឹងថា នៅដើមឆ្នាំ២០១៩នេះ កម្ពុជានឹងទទួលរងឥទ្ធិពលបាតុភូត «អែលនីណូ» ដោយប្រយោល។ ឥទ្ធិពលនេះនឹងបង្កឱ្យអាកាសធាតុនៅកម្ពុជានារដូវប្រាំងនេះ ពិសេសក្នុងខែមេសា និងខែឧសភា មានសភាពក្ដៅហួតហែង សីតុណ្ហភាពអតិបរមានៅពេលខ្លះអាចឡើងដល់ ៤០-៤២អង្សា មានភ្លៀងកក់ខែតិច មានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ឯរដូវវស្សាក៏មកដល់យឺតជាងឆ្នាំកន្លងទៅ។

នៅក្នុងសេចក្ដីជូនដំណឹងដដែល ក្រសួងការងារ បានណែនាំដល់ម្ចាស់ និងនិយោជករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអនុវត្តឱ្យបានហ្មត់ចត់នូវវិធានការ ១១ចំណុច។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖